ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីយប់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៤អឺ០ ផ្លូវលេខ៩០ ភូមិទី១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហ៊ែល ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ទី២.ឈ្មោះ ចំរើន ភារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ វត្ថុតាងចាប់យកបានរួមមាន ដែកសំប៉ែតមុខស្រួច មានសោលេខ៨ រាងអក្សរអិល(L) សម្រាប់កាច់សោរកម៉ូតូ ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកC100 ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ លេខម៉ាស៊ីន ១០០៥៩២៨ (ជាមធ្យោបាយជិះធ្វើសកម្មភាពលួចម៉ូតូ)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យរូបនោះកម្លាំងមូលដ្ឋានបានចេញល្បាតដើម្បីទប់ស្កាត់រាល់បទល្មើសនានា លុះទៅដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យឈររេរាមានការសង្ស័យក៏ឃាត់ឆែកឆេរ ឃាត់បានវត្ថុតាង នាំមកប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
រស្មី ប៉ូលិសឃាត់ជនសង្ស័យជាមុខសញ្ញាកាច់.កម៉ូតូយ៉ាងសកម្ម ក្នុងរាជធានី២នាក់

Source: Kampuchea Thmey Daily
0 Comments