Ad Code

អាមេរិក​ ស្នើ​ឲ្យ​ជួយ​ស្វែងរក​ឪពុក​ម្តាយ​ ដែល​ត្រូវ​និរទេស​ដោយ​គ្មាន​កូន



រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រាប់​ចៅក្រម​តុលាការ​សហព័ន្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​អ្នកស្ម័គ្រចិត្ត​និង​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​គួរតែ​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងរក​ឪពុក​ម្តាយ​អន្តោប្រវេសន៍​ជាង​៤០០​នាក់​ ដែល​ត្រូវ​បាន​បំបែក​ចេញពី​កូនៗ​របស់​ពួកគេ​នៅ​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក​និង​ត្រូវ​បាន​និរទេស​ចេញពី​សហរដ្ឋអាមេរិក។

សំណើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពាក្យបណ្តឹង​របស់​តុលាការ​សហព័ន្ធ​ក្រុង San Diego ដែល​ប្រឆាំងនឹង​ការបំបែកបំបាក់​គ្រួសារ​ចំនួន​២,៥០០​ដែល​ត្រូវបាន​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​របស់លោក Trump ។​
​នៅក្នុង​ករណីនេះ​ដែល​ត្រូវបាន​នាំមក​ដោយ​សហភាព​សេរី​ភាព​ស៊ីវិល​អាមេរិក (ACLU), ចៅក្រម Dana Sabraw បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្រួបបង្រួម​គ្រួសារ​ឡើងវិញ​ត្រឹម​ថ្ងៃទី​២៦​ខែកក្កដា​ប៉ុន្តែ​ពេលវេលា​កំណត់​មិន​ត្រូវបាន​ឆ្លើយតប​ពេញលេញ​នោះទេ​។​

យោងតាម​ឯកសារ​ចុងក្រោយ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ខណៈដែល​កុមារ​ជាង​១,៩០០​នាក់​បាន​ជួបជុំគ្នា​ឡើងវិញ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នោះ កុមារ​រាប់រយ​នាក់​ទៀត​នៅតែ​បែកបាក់​រួមទាំង​កូនៗ​នៃ​ឪពុកម្តាយ​ជាង​៤០០​នាក់​ដែល​លែង​នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។​

នៅក្នុង​ផែនការ​របស់ខ្លួន​សម្រាប់​ការបង្រួបបង្រួម​ក្រុមគ្រួសារ​ទាំងនោះ​ឡើងវិញ មេធាវី​មកពី​ក្រសួងយុត្តិធម៌​បាន​និយាយថា រដ្ឋាភិបាល​នឹង​ផ្តល់ព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ទៅកាន់​មេធាវី​ដើមបណ្តឹង​អំពី​ឪពុកម្តាយ​ដែល​ត្រូវបាន​និរទេស​។​

ឯក​សារបាន​និយាយថា “​មេធាវី​ដើមបណ្តឹង​គួរតែ​ប្រើប្រាស់​ធនធាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ពួកគេ បណ្តាញ​ក្រុមហ៊ុន​ច្បាប់ អង្គការក្រៅរដ្ឋាភិបាល ក្រុម​អ្នកស្ម័គ្រចិត្ត​និង​អ្នកដទៃ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​ដែល​ត្រូវបាន​និរទេស​ហើយ​កំណត់​បំណង​របស់​ពួកគេ​”​។​
ACLU បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​នឹង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​ឪពុកម្តាយ​ដែល​ត្រូវបាន​និរទេស​ប៉ុន្តែ​ក្រុម​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​ឯកសារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​រំពឹងថា​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នឹង​ទទួលខុសត្រូវ​ខ្ពស់បំផុត​ក្នុងការ​ស្វែងរក​ទីតាំង​របស់​ពួកគេ​។​

គួរ​បញ្ជាក់ថា ភាគច្រើន​នៃ​ឪពុកម្តាយ​ដែល​ត្រូវបាន​ដោះលែង​គឺ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​គឺ​ហ្គា​តេ​ម៉ា​ឡា ហុយ​ឌូ​រ៉ា​ស​និង​អែល​សាល់​វ៉ា​ឌ័​រ​៕ REUTERS



[caption id="attachment_957056" align="alignnone" width="700"] Victoria Cordova and her daughter Genesis Zepeda, both recently deported from the U.S., sit at their home at the impoverished 21 de Marzo neighbourhood in Tegucigalpa July 15, 2014. REUTERS/Jorge Cabrera[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu