Ad Code

រថយន្ត Lexus RX300​ បុក​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ជា​ភ្ញៀវ​ទេសចរណ៍​រង​របួស​ធ្ងន់



សៀមរាប ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅក្បែរ​បរិវេណ ប្រាសាទតាព្រហ្ម រវាង​រថយន្ត Lexus RX300​និង​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ជា​ភ្ញៀវ​ទេសចរណ៍​រងរបួស​ធ្ងន់​។



ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង០០​នាទី​រសៀល​ ថ្ងៃទី​៦ ​ខែសីហា​ ឆ្នាំ២០១៨​ត្រង់​ចំណុច ក្បែរ​បរិវេណ ប្រាសាទតាព្រហ្ម ក្នុងភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប។



លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ នោះ​កើតឡើង រវាង​រថយន្ត Lexus RX300 ស្លាក​លេខ សៀមរាប 2C-9547 និង​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ជា​ភ្ញៀវ​ទេសចរណ៍​រងរបួស​ធ្ងន់។ លោក​បន្ត​ថា​ ដោយសារ​មេឃ​ភ្លៀង​ខ្លាំង​កម្លាំង​លោក​នៅ​មិនទាន់​គូស​វាស់​បាន​នៅឡើយ​។

ប​ច្ចុ​ប្បន្ន សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​អន្តរាគមន៍​ការពារ​កន្លែងកើតហេតុ និង នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu