Ad Code

លោក លឹម គាងហោ ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​កម្មករ កម្ម​ការិនី ដែល​បាន​គាំទ្រ សម្តេច​តេ​ជោ ឲ្យ​ដឹកនាំ ប្រទេស​បន្តទៀត



កណ្តាល ​៖ ​លោក លឹម គានហោ ប្រធាន​គ​ណៈ​ពង្រឹង​មូល​រដ្ឋា​ន ស្រុក​ពញាឮ បាន ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​កម្មករ កម្ម​ការ​នី ដែល​បាន​គាំទ្រ សម្តេច​តេ​ជោ ឲ្យ​ដឹកនាំ ប្រទេស​បន្ត​ទៀត តាម​រយៈ​ការបោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ យ៉ាង​លើស​លុប មាន សម្តេច​តេ​ជោ មាន​សុខសន្តិភាព និង​ការ​រីកចម្រើន លើ​គ្រប់​វិស័យ​។

លោក លឹម គានហោ មាន​ប្រសាសន៍​បែបនេះ​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ខ​ណៈ​ដែល លោក និង​ក្រុម​ការងារ គ​ណៈ​ពង្រឹង​មូល​រដ្ឋា​ន បាន​អញ្ជើញ ចុះ​ជួប​សំណេះសំណាល​ជាមួយ ជាមួយ​កម្មករ​-​កម្ម​ការ​នី​ទូទាំង​ស្រុក​ពញាឮ ចំនួន ១៧.០០០ នាក់ នៅ​តារា​បាល់ទាត់​សាលាស្រុក​ពញាឮ​។



មាន​ប្រសា​ស​ន៍ នៅក្នុង ឱកាស​នោះ លោក លឹម គានហោ ប្រធាន​គ​ណៈ​ពង្រឹង​មូល​រដ្ឋា​ន ស្រុក​ពញាឮ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត បងប្អូន កូនចៅ នៅ​ទូទាំង​ស្រុក​ពញាឮ ដែល​បាន អញ្ជើញ ទៅ​បោះឆ្នោត គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងច្រើន​លើសលប់។



លោក​រដ្ឋមន្ត្រីក្រសួងធនធានទឹក​បន្ត​ថា​ ការបោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បានបង្ហាញ​ឲ្យ​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ គាំទ្រ សម្តេច​តេ​ជោ ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ទៀត ដើម្បី​រក្សាសន្តិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មាន​សម្តេច​តេ​ជោ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៍​រីកចម្រើន ស្ទើរ គ្រប់​វិស័យ។ ជាមួយ នេះ​លោកក៏បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​ចុះជួយ​ស្រុក ឃុំ និង​ភូមិ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ពេលកន្លង​មក រួមជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំង​ដែល​ចូលរួម​ការពារ​សុខ​សុវត្ថិភាព​បានល្អ​ប្រសើរ ក្នុង​ដំណាក់កាល​មុន និង​ដំណាក់កាល​បោះឆ្នោត បាន​ប្រព្រឹត្ត​បានល្អ​ប្រសើរ។



ទន្ទឹម​នឹង​នេះ តា​ហោ ក៏បាន​អំពាវនាវ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​ក្រុមការងារ​បក្ស​ចុះជួយ ស្រុក ឃុំ និង​ភូមិ ទាំងអស់ ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​បំផុត​តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​ថ្មីៗ​នេះ ដោយ​ត្រូវ​៖ ១ បន្ត​ថែរក្សា​ឲ្យ​បាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ល្អ​ប្រសើរ ជាពិសេស​កុំ​ឲ្យ​មាន​បង​តូច បងធំ នៅក្នុង​ភូមិ​ឃុំ ២ បន្ត​ចុះទៅ​កាន់​មូលដ្ឋាន​ដើម្បី​ចុះ​បំរើ​ប្រជាពលរដ្ឋ ដោយ​ភាព​ស្មោះត្រង់​បំផុត ប្រសើរ​ជាង​មុន មាន​ភាព​ទូលំទូលាយ​ជាង​មុន និង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ៣​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​រើសអើង​រវាង​អ្នក​ទៅ​បោះឆ្នោត និង​អ្នក​មិនបាន​ទៅ​បោះឆ្នោត ហើយ​បន្ត​ខន្តី និង​យោគយល់​ឲ្យ​គ្នា។ លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​ការរើសអើង ការ​លាប​ពណ៌ ប្រកាន់​បក្សពួក ដែល​អាច​នាំ​ឲ្យ​ប្រទេសជាតិ​មានការ​បែកបាក់ ប្រេះឆា​ផ្ទៃក្នុង​ជាតិ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu