ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នឹង យាងចាកចេញពីមាតុភូមិ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិននៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេតាបតាមវេជ្ជបញ្ជារបស់ក្រុមវេជ្ជបណ្ឌិតចិន។ ក្នុងពេលអវត្តមានរបស់ព្រះអង្គសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលធ្វើកិច្ចការជំនួសព្រះអង្គក្នុងនាមជាប្រមុខរដ្ឋស្តីទី។
ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរតែងយាងពិនិត្យនិងព្យាបាល ព្រះរាជសុខភាពជាទៀតទាត់ក្នុងរយៈពេល ៦ខែម្តង តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំង ប្រទេសចិន។
គួររំលឹកថា កាលពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។
បន្ទាប់ពីគង់ប្រថាប់ពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ព្រះអង្គទាំងទ្វេបានយាងត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃទី២ ខែមេសាឆ្នាំ ២០១៨៕
Source: Kampuchea Thmey Daily
0 Comments