Ad Code

ឆេះ​រថយន្ត​កាមរី​បា​ឡែ​ន​មួយ​គ្រឿង ខណៈ​កំពុង​បើកបរ​នៅ​ក្រុង​សៀមរាប



សៀមរាប​ ៖​ រថយន្ត​កាមរី​បា​ឡែ​ន​មួយ​គ្រឿង​បាន​រង​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​យប់ ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណាម្នាក់​រងរ​បួស​នោះទេ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​រង​ការ​ឆាបឆេះ ម៉ាកកាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ២០០៣ ពណ៌សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២R- ៣៦៩៤ ដែល​មាន​ម្ចាស់​រថយន្ត​ឈ្មោះ ម៉ុក ផល្លា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។



ប្រភព​បន្ត​ថា ខណៈដែល​កំពុងតែ​បើកបរ​សុខៗ ក៏​ឆាបឆេះ​តែម្ដង​។​ ករណី នេះ កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ទើប​អាច​រលត់​បាន​។ តែ​យ៉ាងណា​រថយន្ត​ខាងលើ​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំង ស្រុង​ហើយ ថ្វី​ត្បិត​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។ សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​ឆ្លង​ចរន្ត​ភ្លើង តែ​មិន​ឆេះ​រាលដាល​ដល់​លំនៅឋាន​ពលរដ្ឋ​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu