Ad Code

អធិការរង​ម្នាក់ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​ម្ខាង​ ពេល​ឡាន​បើក​ឆ្លងផ្លូវ



ភ្នំពេញ ៖ លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នា​ក់ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ ដោយ​ជិះ​ម៉ូតូ​បុក​ឡាន​បើក​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ស្តាំ​ម្ខាង​ និង ​បែក​មុខមាត់​ធ្ងន់ធ្ងរ​ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​កន្លែងធ្វើការ​វិញ កាល​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃទី​៧​ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ ជិត​ម្តុំ​ផ្លូវ​រថភ្លើង​ក្នុង ភូមិ​ចែង​ចែង​ សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



រថយន្ត​បង្ក​ម៉ាក​ហី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​ភ្នំពេញ​2V-0823​ បើកបរ​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​។ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​សេ​១១០(​បិ​ច​)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​1A-7090 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

ជនរងគ្រោះ មានឈ្មោះ ពាន សុខុម​ អាយុ​ជាង​៥០​ឆ្នាំ មាន​តួនាទី​ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រស់នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ។



តាម​ប្រភព​ព័ត៌មាន​ពី ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​រូប​គាត់​បន្ទាប់​ពី​បញ្ចប់​ម៉ោង​ការងារ​បាន​ធ្វើ​ដំណើរ​ចេញពី​អធិការដ្ឋាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ ខណៈ​កំពុង​បើក​លឿន​គួរសម​ផង​នោះ​ មកដល់​ចំណុចកើតហេតុ ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បាន​បើក​ឆ្លងផ្លូវ​មិនបាន​ប្រុង ប្រយ័ត្ន​មើល​ឆ្វេង​មើល​ស្តាំ​ត្រូវ​បាន​រូបគាត់ ជាន់​ហ្វ្រាំង​មិន​ជាប់​បុក​ចំពាក់​កណ្តាល​តួ​រថយន្ត បណ្តាល​ឲ្យ​ជាប់​ម៉ូតូ​ជាមួយ​រថយន្ដ​ហើយ​ជនរងគ្រោះ​បាន​រង​របួស​បាក់ជើង​ខាងស្ដាំ​និង​បែក​ប្រអប់ មាត់​រងរបួស​យ៉ាងធ្ងន់ធ្ងរ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ខ​ណៈ​ពេល គ្រោះថ្នាក់​ភ្លាមៗ ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាន​ជួយ​លើក​ជនរងគ្រោះ​ចេញ ដើម្បី​សង្គ្រោះ​បឋម​ហើយ​ជនរងគ្រោះ បាន​សំពះ​អគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួយសង្គ្រោះ​ផងដែរ តែ​ប្រជាពលរដ្ឋ​មិន​ដឹង​ថា ​ជនរងគ្រោះ​ជា​លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ឡើយ​។



បន្ទាប់មក​ជនរងគ្រោះ​ត្រូវ​បាន​សាមុយ​ឯកជន សម្ភព​សុធា​រិ​ទ្ធ​បែក​ចាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក ទើប​ខាង​មន្ទីរពេទ្យ​មិន​មាន​សមត្ថភាព​ព្យាបាល​ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល​បន្ត​។

ចំណែក​តៃកុង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​និង​ប្រគល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម យកទៅ​ឃុំ​ភ្លាមៗ​ផងដែរ​។

ក្រោយពេល​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទៅដល់ ហើយ​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​បង្ក​ព្រមទាំង​អ្នកបើកបរ​ទៅ​ជំនាញ​ផ្នែក​ចរាចរក​ក្រុង​ដើម្បី​រង់ចាំ​ធ្វើ ការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu