​ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ បាន​ជំរុញ​បន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​វិស័យ​៤​គឺ ទឹក ភ្លើង ផ្លូវ និង ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ ខណៈ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់ អាវុធ​ទាំង​៣​ប្រភេទ នៅ​ស្រុក​មាស​ហែក​ខេត្តស្វាយរៀង​នៅ ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​.២៥៦២​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោត​សរសើរ និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ដែល​បាន​រក្សា​សុវត្ថិភាព​នៅ​មូលដ្ឋាន ក៏ដូចជា​ដំណើរការ​នៃ​ការ បោះឆ្នោត និង​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូក​ទឹក​ភ្លូ​កដី ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អាណត្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បញ្ជាក់​បន្ថែមថា ជ័យជំនះ​ទាំងនេះ​កើត​ចេញ​អំពី ទី​១. ការ​ចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ តាមរយៈ អភិក្រម​ទាំង ៤ គឺ​ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង​ទី​៣. ដោយសារ​តែ​អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ។



លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា អាណា​ត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត​ព្រមទាំង ទាក់ទាញ​អ្នក​វិនិយោគ បង្កើត​ជា​រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មក​រក​ស៊ី​នៅ​ខេត្ត​ស្វាយរៀង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាព​ក្រីក្រ បង្កើន​ជីវភាព បាន​មួយកម្រិត​បន្ថែមទៀត​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុង​នោះ​ត្រូវអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​កត្តា​សំខាន់​៕



Source: Kampuchea Thmey Daily