Ad Code

នារី​វ័យក្មេង​ម្នាក់ ត្រូវ​មួយ​ក្រុមចោរ វាយ​បោក​ក្បាល​នឹង​ជញ្ជាំង ប្លន់​យក​ខ្សែក និង​ទូរស័ព្ទ​ដៃ បានសម្រេច​នៅ​បុរី​កីឡា



ភ្នំពេញ ៖​ នារី​វ័យក្មេង ម្នាក់ ត្រូវ​ក្រុមចោរ​​​ធ្វើ​សកម្មភាព វាយ ប្លន់​យក​ខ្សែក និង​ទូរស័ព្ទដៃ កាលពី វេលា​ម៉ោង ៩ យប់​ថ្ងៃទី​១៧ ខែតុលា ​ឆ្នាំ​២០១៨ នៅ​ចំណុច​អាគារ ទី​៥​បុរី​កីឡា ជាន់​ទី​២ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជ​ធានី​ភ្នំពេញ បានសម្រេច ដោយ​សុវត្ថិភាព។

​នារី រង​គ្រោះខាងលើ មាន​អាយុ​១៧​ឆ្នាំ បាន​រងរបួស​ត្រង់​ក្បាល​និង​មាត់ រួមទាំង បាត់បង់​ទ្រព្យសម្បត្តិ​រួមមាន ខ្សែក​រមាស​មួយ​ខ្សែ លុយ​មួយចំនួន និង​ទូរស័ព្ទ iphone មួយគ្រឿង។​

សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ បាន​ចុះមក​ទិញ​អី​ញ៉ាំ​នៅ​ខាងក្រោម​នៅ​ចំណុច​អាគារ ទី​៥​បុរី​កីឡា ហើយក៏​ឡើងទៅ​វិញ ដើរ​ជិត​ដល់​បន្ទប់​ទៅហើយ ក៏​ត្រូវបាន​ជនសង្ស័យ​២​នាក់ ​​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក បោក​ក្បាល​នឹង​ជញ្ជាំង​ ហើយក៏​បានធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​នារីរ​ង​គ្រោះ ​រួច​រត់គេចខ្លួន​បាត់​​ស្រមោល​តែម្តង ។​

​ក្រោយ​កើតហេតុ នារី រងគ្រោះ​ខាងលើ​ក៏បាន​ស្រែក​អោយ ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជួយ ​ភ្លាមនោះ​ទើប​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​កន្លែងកើតហេតុ នាំ នារី​រងគ្រោះ​ខាងលើ​​​ទៅ​ប៉ុស្តិ៍ ដើម្បី​ដាក់ពាក្យ​បណ្តឹង និង​កំណត់​មុខសញ្ញា តាម​ចាប់​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu