Ad Code

ថ្ងៃ​ទី​២៥​តុលា​ ប្រកាស​សាលក្រម​រឿងក្ដី​ជនជាតិ​ចិន​និង​ថៃ​ជំរិត​ទារ​ប្រាក់



ភ្នំពេញ ​៖​ សំណុំរឿង​បុរស​ជនជាតិ​ចិន​៤​នាក់​ដឹកនាំ​បុរស ស្ត្រី ជនជាតិ​ថៃ​២៥​នាក់​ប្រព្រឹត្ត​អំពើ​​កំហែង​យក និង​បទ​ឆបោក​ជនជាតិ​ថៃ​ជាច្រើន​នាក់​នៅ​លើ​ទឹកដី​កម្ពុជា ត្រូវ​បាន​បិទ​បញ្ចប់​សវនាការ​ហើយ​នា​ថ្ងៃ​ទី​១៨ ខែ​​តុលា ឆ្នាំ​២០១៨ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ បាន​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​ខាងមុខ។

ពួក​ជនជាប់ចោទ​ទាំង​២៩​នាក់ ​ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង​មកកាន់​តុលាការ​ដើម្បី​បន្ត​ការ​កាត់ទោស។

កាលពី​ថ្ងៃទី​០៥ ខែ​​តុលា ឆ្នាំ​២០១៨ ពួក​ជន​ជាប់​ទាំង​២៩​នាក់​ ត្រូវបាន​បញ្ជូន​មក​កាត់ទោស​ម្ដង​រួចមកហើយ តែ​តុលាការ​ទើបតែ​បាន​សាកសួរ​ជនជាប់ចោទ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ក៏បាន​ពន្យារសវនាការ​មក​ថ្ងៃទី ១៨​តុលា​នេះ។
​ជន​ត្រូវ​ចោទ​ទាំង​២៩​នាក់​រួមមាន​ឈ្មោះ ១ chen thungshuo ហៅ​កូយ ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។​
​ទី​២​ឈ្មោះ lai chiensyuan ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។​
​ទី​៣​ឈ្ម​លះ FU chi jic ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។​
​ទី​៤​ឈ្មោះ Lin ruining ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។​
​ទី​៥​ឈ្មោះ នុ​ន ថា​រ៉ាត់​សេ​ចាវ ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​៦​ឈ្មោះ សូ រ៉ាសាក់​ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​៧​ឈ្មោះ ប្រ៊ីឆា ខាំ​ផា ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​៨​ឈ្មោះ ប្រាក់ ផាន​សៀ​ឌី​ប ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​៩​ឈ្មោះ ថេត ឆា ថា​វ៉ា​ត់​ភេទ​ប្រុស​ ជនជាតិ​ថៃ ។​
​ទី​១០​ឈ្មោះ សេន​ចៃ ឈុំ​អាក់​ថៃ ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​១១ អាក់ រ៉ុង​កន ថ៉ា​ទីន​អ៊ី​ន ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​១២ សូ​រៈ ឆាត​សាក់​សូ ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៣ ឈ្មោះ សាក់​ម៉ាន ផេង​ធី ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី​១៤​ឈ្មោះ ស៊ូ​បាក ខា​នុ​ន​ម៉ា​ត ភេទ​ប្រុស ជន​ជាត​ថៃ ។​
​ទី ១៥ ឈ្មោះ ខុម​សាក់ វី​ឆា​ដេ​ត ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៦ ឈ្មោះ សារិន ឡៅ​យ៉ាង ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៧​ឈ្មោះ ផូ គីន ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៨​ឈ្មោះ សូ​ភូត សែង​វ៉ា​ក់ ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ១៩​ឈ្មោះ ភី​ត ធី​យ៉ាក់ ភ​ទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ២០ ឈ្មោះ ឆៃ​យ៉ា​ត់ ឡោ​យី​ប៉ា ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ទី ២១​ឈ្មោះ ប្រាក់ សិត​លី​លី ភេទ​ប្រុស ជនជាតិ​ថៃ ។​
​ចំណែក​ស្ត្រី​ជនជាតិ​​ថៃ​ផ្សេងទៀត តុលាការ​មិនទាន់​ប​ង្ហា​ញ​អត្តសញ្ញាណ​នៅឡើយ ។​

លោក​កោ វណ្ណឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ​លោក​​ស្រី ស៊ឺ វណ្ណ​នី ​ជា​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ជនជាប់ចោទ​ទាំង​២៩​នាក់​ពីបទ​កំហែង​យក និង​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​ក្នុង​រាជធានី​ភ្នំពេញ។​

ប្រឈមមុខ​បទចោទប្រកាន់​ខាង​លើ​នេះ នា​ថ្ងៃ​សវនាការ​ទី ១ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ទើបតែ​បាន​សាកសួរ​ពួក​ក្រុម​បុរស​ជនជាតិ​ចិន​៤​នាក់​ដែលជា​មេខ្លោង និង​ក្រុម​បុរស​ជនជាតិ​ថៃ​ចំនួន​៤​នាក់​តែប៉ុណ្ណោះ។ ចំណែក​ជនជាប់ចោទ​ដទៃ​ៗ​ទៀត តុលាការ​មិន​ទាន់​បាន​សាកសួរ​នៅឡើយ។​

ក្នុង​សវនាការ ពួក​បុរស​ជនជាតិ​ចិន​ ដែល​ជា​មេខ្លោង​មិនបាន​សារភាព​ថា ​ពួកគេ​ជា​អ្នកបញ្ជា​អោយ​មាន​ការ​គំរាមកំហែង និង​ឆបោក​ជនជាតិ​ថៃ​រាប់​សិប​នាក់​តាមរយៈ​ទូរស័ព្ទ​និង​ប្រព័ន្ធ​អ៊ីន​ធើ​ណែ​ត​នោះទេ។​

ចំណែក​ពួក​បុរស​ជនជាតិ​ថៃ​ចំនួន​៤​នាក់​បាន​សារភាព​ថា ​ពួក​គេ​បាន​មកដល់​ស្រុក​ខ្មែរ​តាមរយៈ​ជនជាតិ​ចិន​ឈ្មោះ​អា​កួយ ហើយ​ពេលមកដល់​ភ្នំពេញ​អាកួយ​បាន​ដក​​យក​លិខិតឆ្លងដែន​ពួកគេ​ទុក​ហើយ​ចាក់សោ​​ផ្ទះ​មិនអោយ​ចេញទៅ​ណា​ទេ ហើយ​ត្រូវ​ធ្វើការ​តាម​ក្រុម​ដែល​ពួក​ជនជាតិ​ចិន​បានរៀបចំ​អោយ ដោយ​ខ្លះ​ត្រូវ​ដើរ​តួ​ជា​សមត្ថកិច្ច​ផ្នែក​ប្រៃសណីយ៍ ហើយ​ខ្លះ​ត្រូវ​ដើរតួ​ជា​ប៉ូលិស​តែម្ដង ហើយ​ខ្លះ​ទៀត​ជា​អ្នក​​បញ្ចូល​ទិន្នន័យ​លេខ​ទូរស័ព្ទ​ជនជាតិ​ថៃ​រាប់ពាន់​លេខ ។​

បន្ទាប់មក​កិច្ចការ​ពួកគេ​ត្រូវធ្វើ​គឺ​ទូរស័ព្ទ​ចូលទៅ​លេខ​ជនរងគ្រោះ​ហើយ​និយាយ​តាម​ស្គ្រី​ប​ថា ឈ្មោះ​របស់​អ្នក​ឯក​ត្រូវបាន​រកឃើញ​នៅក្នុង​កញ្ចប់​បញ្ញើ​ដែល​ខុសច្បាប់ ដូច្នេះ​អ្នកឯង​ត្រូវ​ទាក់ទង​មក​មន្ត្រី​ប្រៃសណីយ៍​ដើម្បី​ដោះស្រាយ​។​

បន្ទាប់មកទៀត​ពួកគេ​ដែល​ដើរតួ​ជា​មន្ត្រី​ប៉ូលិស​នៅ​ផ្នែក​ប្រៃ​ស​ណី​បាន​កំណត់អោយ​ជនរងគ្រោះ​បង់​តម្លៃ​មួយ​ដើម្បី​កុំអោយ​មាន​បញ្ហា​ជាមួយ​ពួកគេ ។​

សរុប​ចម្លើយ​របស់​ជនជាតិ​ថៃ​ទាំងស្រី​ទាំងប្រុស​២៥​នាក់ ពួកគេ​សុទ្ធតែ​បញ្ជាក់ថា ​ពួកគេ​មក​ធ្វើ​ការងារ​ជំរិត​ទារ​ប្រាក់​នេះ​តាម​ការបង្គាប់បញ្ជា​រប​ស់​ជន​ជាតិ​ចិន​៤​នាក់​ជា​មេខ្លោង​នេះ ហើយ​បើ​ពួកគេ​ចង់​រត់ចេញ​ក៏​មិនបាន​ដែរ ព្រោះ​ពួកគេ​ចាក់សោ​​ទ្វារ​មិនអោយ​ចេញទៅ​ណា​បាន ហើយ​ថែមទាំង​ដកយក​លិខិតឆ្លងដែន​ទុក​ទៀតផង។​

ក្រោយ​បញ្ចប់​សវនាការ​លោកស្រី​ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ​បានសម្រេច​រក្សា​បទចោទប្រកាន់​លើ​ជនជាប់ចោទ​ទាំង​២៩​នាក់​ពី​បទ​កំហែង​យក និង​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​ស្នើអោយ​ចៅក្រម​ផ្ដន្ទាទោស​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu