ភ្នំពេញ ៖ ដោយក្តីសោមនស្សរីករាយ ខណៈចូលរួមជា មួយ អស់លោក លោកស្រី ក្នុង ពិធី សម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលមាន ទីតាំង ស្ថិតនៅបូរីរុងរឿង នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ តុលាឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងនូវការអបអរសាទរ និងការកោតសរសើរដោយស្មោះចំពោះសមាគមសម័ន្ធ ខ្មែរ-ចិន ដែលមាន ឧកញ៉ា ពុង ឃាវសែ ជាប្រធានបានដំណើរការ ប្រកបដោយ ជោគជ័យ ក្នុងបេសកកម្ម បម្រើដល់មនុស្សធម៌ផង ជួយសង្គមជាតិផង និងជំរុញអាជីវកម្ម និងវិនិយោគផង ជាពិសេសវិនិយោគ រវាងកម្ពុជា និងចិន។ ពិសេសសមាគម បានធ្វើសកម្មភាពជាច្រើនបម្រើដល់សង្គម ដូចដែលបាន លើកឡើងរបស់ឧកញ៉ា ពុង ឃាវសែ។
ជាក់ស្តែង ថ្ងៃនេះ សមាគមសម្ព័ន្ធខ្មែរ-ចិន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក -សមាជិកា នៃសមាគម ទាំង១៤០នៃសម្ព័ន្ធ បានខិតខំរួមគ្នាកសាង អ គារថ្មីនេះដែលជាសមិទ្ធ ផលថ្មីមួយទៀតនៅរាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែ អគារទីស្នាក់ការកណ្តាល ដ៏ប្រណិ ត ដែលយើងទាំងអស់គ្នា កំពុងសម្ពោធជាផ្លូវការនេះ ជាអគារថ្មីមែន តែសមាគមសម្ព័ន្ធ ខ្មែរ-ចិន បានកកើត និងបានរួមសហការ ជាមួយ រា ជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩០ មកម្លេះ ពោលគឺមកទល់ពេលនេះមានរយៈពេល ២៨ ឆ្នាំ រួចមកហើយ។
រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បានដាក់ចេញនូវគោល-នយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះការអនុវត្តគោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា បាន បង្ក លក្ខ ណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុ ជា អាច រស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុ ប្រទេសយើ ងទាំងអស់គ្នា។
ជាក់ស្តែង បងប្អូនខ្មែរ-ចិន ដែលរួមទាំ ងបងប្អូនខ្សែស្រឡាយចិន និងបងប្អូនខ្មែរដើមកំណើតចិន គឺជាអ្នកពូកែ ធ្វើ ជំនួញ និងជាអ្នកវិនិយោគដ៏ឆ្លាតវៃ ក៏បានរស់នៅដោយសុខសន្តិភាព និងបានក្លាយជាធនធានដ៏សំខាន់ក្នុងការរួមចំណែ កកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។លើសពីនេះទៀត ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ចិន មានទំនាក់ទំនង ដ៏ យូរលង់ណាស់មកហើយ។ គោល នយោ បាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុ ង ជ្រោ យ ត្រូវបានឆ្លើយតបជាវិជ្ជ មានពីមិត្តចិនតាមរយៈផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធន ធានមនុស្ស ការកសាងហេដ្ឋា រចនាសម្ព័ន្ធ រួមនឹងការផ្តល់ជំនួយឥតសំណង កម្ចីឥតការ ប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិ វឌ្ឍ និងការ វិនិយោគផ្សេងៗជាច្រើនទៀត។ ឈរលើ មូលដ្ឋាននេះ បានធ្វើឱ្យកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ក្នុងពេលបន្តបន្ទាប់កាន់តែរីកចម្រើន និងមានវិសាលភាពកាន់តែធំឡើង រួមទាំងវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សិល្បៈ និង វប្បធម៌។
ជាមួយគ្នានេះ ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននឹង កំពុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំប ន់និងពិភពលោកទៀតផង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថាជាក់ ស្តែងក្នុងក្របខណ្ឌតំបន់ ប្រទេ សចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែ ក្រ វា ត់ មួយ ផ្លូវ មួយ” ការបង្កើត “មូលនិធិផ្លូវសូត្រ” និង “ធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី” ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមយុទ្ធសា ស្ត្រ “ឈ្នះ ឈ្នះ” រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូ ត្រតាមរយៈពង្រឹ ង កិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនង ផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង វិស័យគន្លឹះផ្សេងៗទៀត។
ជាមួយគ្នានេះដែរកាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំចិន ក្នុងឱកាស ពិព័រណ៍ចិន-អាស៊ាន នៅក្រុងណាននីងថា កម្ពុជាសូមអញ្ជើញ និ ង ស្វាគមន៍អ្នកវិនិយោគចិនមកកម្ពុជា។
សមាគមសម្ព័ន្ធខ្មែរ-ចិនបានរៀបចំសន្និ សីទសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ក្រោមប្រធានបទ ភាពជាដៃគូរវិនិយោគនៅកម្ពុជា ដែលបានឆ្លើយតបយ៉ា ងមានប្រសិទ្ធភាពក្នុ ង ការរួមចំណែកជួយគាំ ទ្រដល់ការអភិវឌ្ឍ ជំរុញការអភិវឌ្ឍ សេដ្ឋកិ ច្ច និងទាក់ទាញវិនិយោគិនក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ដែលទាំងអស់នេះគឺជាភារកិ ច្ច ចំបងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្នុងការ ធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យ កាន់តែរឹងមាំ និងស្ថិតស្ថេរនិរន្តរ៍។
លោកជំទាវកិត្តិសង្គហបណ្ឌិតមានជំនឿយ៉ាងមុតមាំថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ពុង ឃាវសែ រួមជាមួយឯកឧត្តម អ ស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមនឹងបន្តការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជំរុញការចូលរួមលើកកម្ពស់ ទំនាក់ទំនង កម្ពុជា -ចិនកាន់តែប្រសើរបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments