៤៥ឆ្នាំមុនគ្រិស្ដសករាជ: ប្រតិទិន Julian ទទួលលទ្ធផលជាលើកទីមួយ
១៧០០: អឺរ៉ុបខាងលិចដែលកាន់សាសនាប្រូតេស្ដង់ (លើកលែងប្រទេសអង់គ្លេស) បានចាប់ផ្ដើមប្រើប្រតិទិន Gregorian។
១៧០០: រុស្ស៊ី ចាប់ផ្ដើមប្រើសករាជ Anno Domini និងមិនប្រើទៀតទេនូវសករាជ Anno Mundi នៃចក្រភព Byzantine។
១៨០១: ភពមនុស្សតឿ Ceres ត្រូវបានរកឃើញដោយលោក Giuseppe Piazzi។
១៨០៤: ប្រទេសហៃទី បានទទួលឯករាជ្យពីប្រទេសបារាំង (ទិវាជាតិ)។
១៨១៨: សេតវិមាន បើកជាផ្លូវការឡើងវិញ។
១៨៤៦: យូកាតាន់ ប្រកាសឯករាជ្យពីប្រទេសមិកស៊ិក។
១៨៤៧: មីឈីហ្គេនគឺជារដ្ឋលើកដំបូងបង្អស់ដែលលុបបំបាត់ទណ្ឌកម្មប្រហារជីវិត។
១៨៦១: ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោកអាប្រាហាំលីនខន់ ប្រកាសទាសភាពនៅក្នុងបណ្ដារដ្ឋដែលជាសម្ព័ន្ធដោយខុសច្បាប់ (សង្គ្រាមស៊ីវិលសហរដ្ឋអាេមរិក)។
១៩០០: ការអប់រំដែលបង្ខំនៅក្នុងប្រទេសហុល្លង់ចូលជាធរមាន។
១៩០១: ប្រទេសអូស្ដ្រាលី ប្រកាសឯករាជ្យពីសហព័ន្ធរបស់អាណានិគមអង់គ្លេស។
១៩០៣: នៅក្រុងញូវដែល្លី មានពិធីជប់លៀងផ្លូវការមួយប្រារព្ធការអភិសេករបស់ស្ដេចអេដវើដទី៧ជាអធិរាជរបស់ប្រទេសឥណ្ឌា-អង់គ្លេសដោះលែងអ្នកទោសប្រហែល១៦,០០០នាក់ជាកិត្ដិយសនៃឱកាសនោះ។
១៩១២: សាធារណរដ្ឋចិនត្រូវបានបង្កើត។
១៩៥០: លោកហូជីមិញ ចាប់ផ្ដើមវាយលុកប្រឆាំងកងទ័ពបារាំង នៅឥណ្ឌូចិន។
១៩៧៨: យន្ដហោះ Air India B747 ផ្ទុះនៅជិត Bombay ស្លាប់២១៣នាក់។
១៩៧៩: សហរដ្ឋអាមេរិក និងប្រទេសចិនចាប់ផ្ដើមទំនាក់ទំនងការទូត។
១៩៩១: ប្រទេសអ៊ីរ៉ាក់បដិសេធសំណើសន្ដិភាពពីប្រធានាធិបតីអេហ្ស៊ីប លោកហូស្នីមូបារ៉ាក់។
២០០២: តៃវ៉ាន់ ចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ។
២០០៩: មនុស្ស៦១នាក់ស្លាប់នៅក្នុងការឆេះរង្គសាលក្នុងក្រុងបាងកក ប្រទេសថៃ៕
0 Comments