Ad Code

ស្លាប់​យ៉ាង​តិច​២៦​នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ អត្តឃាត​នៅ​យេមែន​


មន្ត្រី​សន្តិសុខ​ម្នាក់​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ បាន​សម្លាប់មនុស្ស​យ៉ាងតិច​២៦នាក់ នៅភាគ​កណ្តាល ប្រទេសយេមែន ​នៅ​ថ្ងៃពុធ​នៅ​ពេល​នោះ​គាត់​បាន​បំផ្ទុះ​ខ្លួនឯង​ នៅ​ក្នុង​មណ្ឌល​វប្បធម៌​ ជា​កន្លែង​ដែល​ពួក​និស្សិត​កំពុង​ប្រារព្ធ​ថ្ងៃខួបកំណើត​របស់​ ព្យាការី លោក មហា​ម៉ាដ។

មន្ត្រី​រូប​នោះ​និយាយថា តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ បាន​ឲ្យ​ដឹង​ថា មនុស្សយ៉ាងតិច​៤៨​នាក់​ ក៏​ត្រូវ​របួស​ដែរ​ ដែល​ក្នុង​នោះ​រួម​មាន​ស្រ្តី និង​កូន​ក្មេង​ជាច្រើន​នាក់​ ការប្រារព្ធ​នៅ​ក្នុង​ទីក្រុង​អ៊ីប​នោះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ហ៊ូឌីស​ ជា​ក្រុម​មូស្លីម​ស៊ីអ៊ីត​ ដែល​គ្រប់គ្រង​តំបន់​ភាគច្រើន​នៅ​យេមែន។
ពុំមាន​អ្នក​ណា​ម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ ការ​វាយ​ប្រហារ​នោះ​ទេ​ ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់​បែក​ដូច​គ្នា​ ត្រូវ​បាន​ធ្វើ​ដោយ​ក្រុម​អាល់កៃដា នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់ (AQAP) ដែល​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​យេមែន និង​ចាត់ទុក​ពួក​ស៊ីអ៊ីត​ថា ជា​ពួក​អ្នក​ប្រឆាំង​នឹង​សាសនា​អញ្ញទិដ្ឋិ។
ភាពតានតឹង​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​យេមែន​ ចាប់តាំង​ពី​ក្រុមហ៊ូឌីស ដណ្តើម​កាន់​កាប់​រដ្ឋធានីសាណា ​នៅ​ក្នុង​ខែ​កញ្ញា​ និង​បាន​ពង្រីក​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​លិច​។ ប្រទេស​ដែល​ចង​សម្ព័ន្ធមិត្ត​ជាមួយ​លោក​ខាង​លិច​ ដែល​មាន​ព្រំដែន​រួម​ ជាមួយ​ប្រទេស​នាំប្រេង​ចេញ​ថ្នាក់​កំពូល​របស់​ពិភពលោក ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ បាន​នឹង​កំពុង​ព្យាយាម​ទប់​ទល់​នឹង​ការ​គំរាម​របស់​អាល់​កៃដា មុន​ការ​រុល​ទៅ​មុខ​របស់​ក្រុម​ហ៊ូឌីស៕
រឹទ្ធ

Post a Comment

0 Comments

Close Menu