Ad Code

អាកាស​ធាតុ​ស្រឡះ​ឡើង​វិញ នាំ​ឲ្យ​មាន​ការ​កើត​ក្ដី​សង្ឃឹម​ថា អាច​រក​ឃើញ​យន្ត​ហោះ​ដែល​ខ្ទេចខ្ទី​របស់​អាកាស​ចរណ៍ Air Asia

ឥណ្ឌូនេស៊ី ៖ មាន​ភាព​ស្រឡះ​ឡើង​វិញ បន្ទាប់​ពី​អាកាស​ធាតុ​អ័ព្ទ​អួរ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ កន្លង​មក​នេះ នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹម​ថា អាច​បើក​ការ​ស៊ើប​អង្កេត​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​បំណែក​បែក​បាក់​ខ្ទេច​ខ្ទី លិច​នៅ​ក្នុង​បាត​សមុទ្រ​ នៃ​យន្ត​ហោះ​របស់​អាកាស​ចរណ៍​Air Asia ដែល​ធ្លាក់​នៅ​តំបន់ Borneo ព្រម​ទាំង​ការ​ប្រមូល​យក​​ប្រអប់​ខ្មៅ (Black Box) របស់​យន្ត​ហោះ​តែម្ដង ដែល​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​នូវ​មូល​ហេតុ នៃ​ការ​ធ្លាក់​យន្ត​ហោះ​នោះ។

យន្តហោះ​ធុន AirBus A320-200 ដែល​ផ្ទុក​ អ្នក​ធ្វើ​ដំណើរ​១៦២នាក់ បានធ្លាក់​ពី​លើ​អាកាស ពេល​ព្យាយាម​បន្ថែម​កំពស់​នៃការ​ហោះ​ហើរ ដើម្បី​បញ្ចៀស​ពី​អាកាសធាតុ​ ដែល​មាន​ព្យុះ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ នៅ​ពេល​ធ្វើ​ការ​ហោះ​ហើរ​ចេញ​ពីប្រទេស​​ឥណ្ឌូនេស៊ី ទីក្រុង​ Surabaya ទៅកាន់​ប្រទេស​សិង្ហបុរី​នោះ។
នៅ​ឯ​នាយ​សមុទ្រ​ឯណោះ យ៉ាង​ហោច​ក៏មាន​សាកសព ៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ ពី​ក្នុង​សមុទ្រ ក្បែរ​កន្លែង​ដែល​ឧបករណ៍​សូណារ បាន​កំណត់ ពី​ប្រភព វត្ថុ​មួយ​យ៉ាង​ធំ ពណ៌​ខ្មៅ នៅ​ឯ​បាត​សមុទ្រ​នោះ ដោយ​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក ពី​៣០-៥០​ម៉ែត្រ (100-165ហ្វីត)
នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នោះ ផ្ទៃមេឃ នៅពី​លើ មូលដ្ឋាន​ទ័ព អាកាស​ Pangkalan Bun air base ប្រែ​ក្លាយ​ទៅជា​ស្រឡះ តាំងពី​ព្រឹក​ ដោយ​សមុទ្រ​ក៏​ស្ងប់ ដែល​នោះ​ជា​ការ​កើនឡើង​នូវ​ក្ដី​សង្ឃឹម ធ្វើ​ឲ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​អាច​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​បន្ត​ទៀត។
ប្រអប់​ខ្មៅ ដែល​កត់ត្រា​សកម្ម​ភាព​ហោះ​ហើរ និង​ឧបករណ៍​ថត​សម្លេង​នៅ​បន្ទប់​បើកបរ​យន្ត​ហោះ ពិត​ជា​អាច​ជួយ​ដោះ​ស្រាយ​ដោយ​ប្រាប់​ពី​អាថ៌កំបាំង​ នៃ​ការ​ធ្លាក់​យន្ត​ហោះនោះ​បាន។ ក្រុម​អ្នក​សង្កេត​ស្រាវជ្រាវ​កំពុង​តែ​បំពេញ​កិច្ច​ការ​ទៅ​តាម​ទ្រឹ​ស្ដី ទៅ​តាម​អ្វី​ដែល​ថា អ្នក​បើក​បរ​យន្ត​ហោះ បាន​បង្កើន​កំពស់​ហោះ​ហើរ​ដើម្បី​គេច​ចេញ​ពី​ព្យុះ​នោះ។ សាក​សព​ដែល​រក​ឃើញ ពី​តំបន់​សមុទ្រ Java (ជ្វា) កំពុង​តែ​ត្រូវ​បាន​រៀប​ចំ​ដាក់​មឈូស យក​ទៅ​កាន់​ក្រុង Surabaya ដែល​នៅ​ទី​នោះ ក្រុម​គ្រួសារ​របស់​អ្នក​រងគ្រោះ បាន​មក​ជួប​ជុំ​គ្នា​រួច​ជាស្រេច។ អាជ្ញាធរ​ក៏​កំពុង​តែ​ធ្វើ​ការ​ប្រមូល​យក DNA ពី​សាច់ញាតិ​ដើម្បី​ជួយ​ស្វែង​រក​អត្ត​សញ្ញាណ​សាក​សព។
សាក​សព​ខ្លះ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ មាន​ទាំង​បាត់​បង់​សម្លៀក​បំពាក់ និង​សាក​សព​ខ្លួន​ស្លៀក​ពាក់​ពេញ​លក្ខណៈ រួម​ទាំង​ស្រ្តី​អូតេស ហោះ​ហើរ ដែល​នៅ​តែ​មាន​ជាប់​ឯកសណ្ឋាន Air Asia របស់​ខ្លួន​ផង​ដែរ៕
..




Post a Comment

0 Comments

Close Menu