ប្រទេសគុយបាបានដោះលែងពួកអ្នកប្រឆាំងនាំមុខខ្លះនៅថ្ងៃពុធ ក្រោយបានចាប់ពួកគេនៅពេលយប់ ដើម្បីរាំងស្កាត់បាតុករ ដែលគ្មានការអនុញ្ញាតនៅក្នុងការបង្ក្រាបមួយ ដែលបានសាកល្បងទំនាក់ទំនងថ្មីរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ប៉ូលិសបានចាប់ខ្លួនពួកអ្នកប្រឆាំងនយោបាយជាច្រើននាក់ នៅថ្ងៃអង្គារ និងចាប់អ្នកផ្សេងទៀតឃុំក្នុងផ្ទះមុនបាតុកម្មស្រែកតាមមីក្រូ ដោយចំហមួយ ដែលបានកើតឡើងនៅខាងក្រៅទីស្នាក់ការរដ្ឋាភិបាលកុម្មុយនីស្ត នៅក្នុងទីលានបដិវត្តន៍ក្រុងឡាហាវ៉ាន។
ការឃុំឃាំងគឺជាធម្មតានៃរបៀបដែលប្រទេសគុយបាបង្រ្កាបបាតុកម្មរបស់គណបក្សប្រឆាំងក៏ប៉ុន្តែបានបន្តកើតមានពីរសប្តាហ៍ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Obama) និងប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្រ្តូ (Raul Castro) បាននិយាយនៅថ្ងៃទី១៧ ខែធ្នូ ថា គេនឹងស្តាចំណងទាក់ទងការទូតឡើងវិញ ហើយនិងបញ្ចប់ភាពប្រទូសរាយជាច្រើនទសវត្សរ៍នោះ។
នៅក្នុងចំណោមពួកអ្នកដែលត្រូវគេដោះលែង នៅថ្ងៃពុធនោះមានវិចិត្រករសំដែងម្នាក់ នាងតានីញ៉ាប៊្រូហ្ការ៉ា (Tania Brugura) ដែលបានរៀបចំបាតុកម្ម ។ នាងនិយាយថា ក្រោយពីដោះលែងប្រហែលមួយម៉ោងមក នាងក៏ត្រូវបានគេចាប់ម្តងទៀត ដោយប៉ូលិស និងត្រូវគេស្តីប្រដៅប្រហែលពីរម៉ោងកន្លះ៕
រឹទ្ធ
0 Comments