Ad Code

ក្រុមកីឡា​ប៉េតង់​កម្ពុជា​បាន​មេដាយមាស​៣​ប្រាក់​២ ពី​ការប្រកួត​ពានរង្វាន់ Trophee L`Equipe 2018 នៅ​ប្រទេស​បារាំង



ក្រុម​កីឡាករ កីឡាការិនី ប៉េតង់​កម្ពុជា ដែលជា​ម្ចាស់​មេដាយមាស​និង​មេដាយប្រាក់​នៃ​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ Trophee L`Equipe 2018 នៅ​ប្រទេស​បារាំង បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃទី​១៦ ខែតុលា។

ព្រឹត្តិការណ៍​ការប្រកួត​ពានរង្វាន់ Trophee L`Equipe 2018 នៅ​ប្រទេស​បារាំង ជា​ព្រឹត្តិការណ៍​ប្រកួត​ចម្រាញ់​យកតែ​កីឡាករ​-​កីឡាការិនី​ម្ចាស់​មេដាយមាស​កម្រិត​ពិភពលោក ដែលមាន​៧​ប្រទេស​ចូលរួម​សុទ្ធសឹង​ជា​ប្រភេទ​ប្រទេស​ដែលមាន​កីឡាករ​-​កីឡាការិនី​ម្ចាស់​មេដាយមាស​កម្រិត​ពិភពលោក រួមមាន អ៊ីតាលី ថៃ កម្ពុជា ទុយ​ណេ​ស៊ី ដា​ណឺ​ម៉ាក ម៉ា​ដា​ហ្កា​ស្កា ចំណែក​ប្រទេស​បារាំង​មាន​២​ក្រុម​។​

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នេះ ក្រុមកីឡា​ប៉េតង់​កម្ពុជា​ដណ្តើម​មេដាយ​៥​គ្រឿង ក្នុងនោះ​មេដាយមាស​៣​គ្រឿង និង​មេដាយប្រាក់​២​គ្រឿង​ទៀត​ក្នុងចំណោម​៨​ប្រទេស​ដែល​ប្រមូលផ្តុំ​សុទ្ធសឹង​ជា​កីឡាករ​កីឡាការិនី​ឆ្នើម​ដែលមាន​ស្នាដៃ និង​ជា​ម្ចាស់​មេដាយមាស​កម្រិត​ពិភពលោក​ចូលរួម​។​

គួរ​បញ្ជាក់​ថា លោក​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា លោក​ផាត់ បញ្ញា​សុជាត អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​តំណាង​ប្រធាន​មជ្ឈមណ្ឌល និង​លោ​កណ​យ​ផាន​ណា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ទៅ​ស្វាគមន៍​ចំពោះ​ការវិលត្រឡប់​នេះ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu