Ad Code

ស្រា​បៀរ​អាន់​ឆ័​រ​ នឹង​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ



រាជធានី​ភ្នំពេញ ​៖ ​នៅ​ថ្ងៃអាទិត្យ​ទី ២១ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ស្រា​បៀរ​អាន​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ចុងក្រោយ​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។

កម្មវិធី Anchor Fun Zone នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ខេ​មរះ សេរី​មន្ត លោក​ជី ដេវីត កញ្ញា​ទេព បូ​ព្រឹក្ស និង​លោក Dede។

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សាមុយ​ប្រទេស​ថៃ ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង។

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​? សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! ពិសា​ដោយ​ការទទួលខុសត្រូវ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu