Ad Code

ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​នៅ​ណាហ្គា​វើ​លដ៍ ត្រឡប់​មកវិញហើយ​!



ភ្នំពេញ ​៖​ Viva La Colours ដែល​ជា​ការ​សម្តែង​សិល្បៈ​លំដាប់​ពិភពលោក​ដ៏​មហស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​ណាហ្គា​វើ​លដ៍ នឹង​ត្រឡប់មកវិញ​ហើយដោយ​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​នេះ​តទៅ​នៅ​សាល មហោស្រព NABA នៅ​ណាហ្គា​ទី ២ បន្ទាប់ពី​មាន​សំណូមពរ​ដ៏​ច្រើន​លើសលប់​ពី​ពុក​ម៉ែ​បងប្អូន​ជាច្រើន​ដែល​ចូលចិត្ត​ទស្សនាការ​សម្តែង​សិល្បៈ​ផ្ទាល់.

​ព្រឹ​តិ្ត​ការណ៍​សិល្បៈ​ចម្រុះ​ពណ៌​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ខណៈ​មានការ​បញ្ចាំង​រូបភាព​វីដេអូ 3D mapping នៅលើ​ជញ្ជាំង និង​ពិតាន​នៅក្នុង​សាល​មហោស្រព​ព្រមទាំង​សំឡេង​ភ្លេង​យ៉ាង​ពីរោះ​រងំ​ដែល​ទស្សនិកជន​គ្រប់​វ័យ​ពេញចិត្ត​យ៉ាងខ្លាំង​! ចូល​ទស្សនា​ដោយ​សេរី​! ។​

ការសម្តែង​សិល្បៈ​នេះ មានការ​ចូលរួម​សម្តែង​ដោយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់​មកពី​ជុំវិញ​ពិភពលោក​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ទស្សនាការ​សម្តែង​បែប​ដំណើរ​ផ្សងព្រេង​របស់​នារី​ម្នាក់​នៅក្នុង​ពិភព​ចម្រុះ​ពណ៌​ដែល​ចូលរួម​សម្តែង​ដោយ​អ្នក​សម្តែង​មកពី​ប្រទេស​កម្ពុជា កូ​ឡុំ​ប៊ី តៃវ៉ាន់ ម៉ុង​ហ្គោ​លី និង​ហ្វីលីពីន ចាប់ពី​ម៉ោង ៧:៣០ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​ពីថ្ងៃ​ទី ៥ ខែតុលា រហូតដល់​ថ្ងៃទី ២៨ តុលា​។ ការសម្តែង​ពិសេស​បន្ថែម ផ្តល់ជូន​នៅ​ម៉ោង ៤ ល្ងាច​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ដែល​លោកអ្នក​អាច​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​យ៉ាង​សប្បាយ​។

មុន​ការសម្តែង​បន្ថែម​ពិសេស​នៅ​រៀងរាល់​ថ្ងៃអាទិត្យ ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​ប៊ុ​ហ្វេ​ឌី​ម​សាំ​ថ្ងៃត្រង់​ចាប់ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ២:៣០ រសៀល នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Fortune Palace (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) ឬ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes (​ជាន់​ទី ៥ ណាហ្គា​ទី ២) ដែល​ភោជនីយដ្ឋាន​ទាំងពីរ​ជា​ភោជនីយដ្ឋាន​ចិន​ប្រណីត​ដែល​ឈ្នះ​ពានរង្វាន់​ភោជនីយដ្ឋាន​ប្រណីត​កម្រិត​ពិភពលោក​ប្រចាំឆ្នាំ ២០១៨!។

ជម្រើស​មួយទៀត ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ និង​គ្រឿង​សមុទ្រ​ដែលមាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី ២ ណាហ្គា​ទី ២) តម្លៃ ៣៩​ដុល្លារ​សម្រាប់ ២ នាក់ រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រហូតដល់​ម៉ោង ១០ យប់។

ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​សាកល្បង​ម្ហូប​រសជាតិ​ដើម​ប្រចាំ​ទ្វីបអាស៊ី​ដែល​ចំណាយ​ថវិកា​តិច សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​ទី ២)​ដែលមាន​ម្ហូប​ខ្មែរ ថៃ វៀតណាម ចិន ម៉ាឡេស៊ី ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី ឌី​ម​សាំ ព្រមទាំង​បង្អែម និង​ភេសជ្ជៈ​ឆ្ងាញ់ៗ​ជាច្រើន​ជម្រើស​។ បើក​បម្រើ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ១១ ព្រឹក​ដល់ ១១ យប់​តម្លៃ​ចាប់ពី ១,៥០ ប៉ុណ្ណោះ ហើយ​អ្នក​អាចយ​កប​ណ្ណ​នៅ​សាល​មហោស្រព NABA ដើម្បី​ពិសា​ការ៉េម​ពិសេស​តម្លៃ ១ ដុល្លារ និង​បង្អែម​ជាច្រើន​មុខ​!​។

គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu