Ad Code

ភ្នាក់ងារ​ដោះដូរ​កីឡាករ​នៅ​លី​គ​ម៉ាឡេស៊ី តាម​ប្រមាញ់​ខ្សែប្រយុទ្ធ រ៉ឹ​ម ប៊ុន​ហៀ​ង របស់​កម្ពុជា



ខ្សែប្រយុទ្ធ រ៉ឹ​ម ប៊ុន​ហៀ​ង ដែល​ជា​ប្រធាន​ក្រុម​ប្រចាំ​ក្លិប​ក្រសួងការពារជាតិ និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងតែ​ស្ថិតនៅក្នុង​ការតាមប្រមាញ់​ពី​ភ្នាក់ងារ​ទិញដូរ​កីឡាករ​នៅ​លី​គ​ម៉ាឡេស៊ី ខណៈ​រូបគេ​កំពុងតែ​ជា​ប្រធានបទ​របស់​មហាជន​ក្រោម​បង្ហាញខ្លួន​មិនសូវ​បានល្អ​ក្នុង​តំបន់​ប្រយុទ្ធ​ពេល​ជួយ​ក្រុម​កម្ពុជា ប្រកួត​បើកឆាក​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 ថ្មីៗ​នេះ​។

លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា​ មាន​ភ្នាក់ងារ​ដោះដូរ​កីឡាករ​នៅ​លី​គ​ម៉ាឡេស៊ី សម្លឹង​ឃើញ​សមត្ថភាព​កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង ហើយ​បាន​សួរនាំ​រឿង​ជាច្រើន​ពី​កីឡាករ​រូប​នេះ​ក្នុង​ការ​នាំ​យក​ទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​។ តែ​យ៉ាងណា​អ្វីៗ​ស្ថិតនៅ​ដំណាក់កាល​ចរចា​គ្នា​សិន​នៅឡើយ ខណៈ​កីឡាករ​រូបនេះ​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រសួងការពារជាតិ នា​ពេល​កន្លងទៅ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន​។



ថ្មីៗ​នេះ​ក្នុង​ប្រកួត​បើកឆាក​ពានរង្វាន់ AFF Suzuki Cup 2018 កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង ត្រូវ​បាន​មហាជន​រិះគន់​រឿង​បញ្ចប់​ទី​មិន​ច្បាស់​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ជំនួប​បរាជ័យ​១​ទល់​០ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​។ យ៉ាងណា​ក្តី​មាន​មហាជន​ខ្លះ​បាន​កាន់ជើង​កីឡាករ​រូប​នេះ​ផង​ដែរ បើ​ប្រៀបធៀប​នឹង​កីឡា​ករ​ទាំង​១១​នាក់​ដែល​លេង​នៅលើ​ទីលាន​។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត កាលពី​ខែតុលា កន្លងទៅ​កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​កម្ពុជា តាម​បាន​ស្មើគ្នា​២​ទល់​២ ផងដែរ។

កីឡាករ​កម្ពស់​១,៧៨​ម៉ែត្រ​រូប​នេះ​ ធ្លាប់​ជា​សមាជិក​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត រហូតដល់​ឆ្នាំ​២០១៨ ដល់​បច្ចុប្បន្ន​រូបគេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​។ ម្ចាស់​អាវ​លេខ​១២​ប្រចាំ​ក្រុម​ធ្លាប់​បាន​កោះហៅ​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ​គឺ​ជំនាន់​លោក Lee Tae Hoon នៅ​ជា​គ្រូបង្វឹក​។ រូបគេ​ធ្លាប់​បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​២​លើក​គឺ​នៅ​ឆ្នាំ​២០១៦ និង​២០១៨ ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu