Ad Code

តាមរយៈ​វេទិកា​សេដ្ឋកិច្ច​ពិភព​ចិន​WCEF នៅ​ម៉ាឡេស៊ី កម្ពុជា ត្រូវ​បាន​អ្នក​វិនិយោគិន​បរទេស​ជាង​២៥ ចាប់​អារ​ម្ម​ណ៍​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​



លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​លើក​ឡើង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​ចិន​WCEF​លើក​ទី​១០ នៅ​ម៉ាឡេស៊ី ដែលមាន​មេដឹកនាំ​កំពូលៗ មកពី​បណ្ដា​ប្រទេស​២៥ និង​អ្នក​វិនិយោគិន​ជាង​៦០០​នាក់​ចូលរួម​នោះ​ថា ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុងការ​បើកទូលាយ​ឱកាស​វិនិយោគ​ជាតិ និង អន្តរជាតិ ជាមួយ​ការ​លើកទឹកចិត្ត​ជាច្រើន ដែល​មាន​ការចាប់អារម្មណ៍​ក្នុង​ការ​មក​វិនិយោគ បណ្ដាក់ទុន​នៅ​កម្ពុជា ដែល​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​អត្រា​ជាង ៧% ប្រចាំឆ្នាំ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ​។ កម្ពុជា​ត្រូវ​បាន​អ្នក​វិនិយោគិន​បរទេស​ជាង​២៥​ប្រទេស​ចាប់​អារម្មណ៍​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច បច្ចុប្បន្ន ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខ​សន្ដិភាព​ពេញលេញ និង​ផ្ដល់​អំណោយផល​ដល់​អ្នក​វិនិយោគិន ក្នុង​និង​ក្រៅប្រទេស​មក​រក​ស៊ី​ដោយ​សេរី។



លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ឲ្យ​ដឹង​បែបនេះ កាលពី​ថ្ងៃសៅរ៍ ៣​កើត ខែកត្តិក ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១០ វិច្ឆិកា​ឆ្នាំ​២០១៨ ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​ចិន (WCEF) លើក​ទី​១០ ក្រោម អធិបតីភាព​លោក TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ខណៈ​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូល​រួម​ជាមួយ​បណ្តា​មេដឹកនាំ​កំពូលៗ , អតីត​នាយករដ្ឋមន្ត្រី​, ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រី និង​បណ្តា​ថ្នាក់ដឹកនាំ​, ស្ថាប័ន ,​ប្រធាន​ក្រុមហ៊ុន​ធំៗ ,​ឥស្សរជន វិនិយោគិន ,​សហគ្រិន និង​ធុរកិច្ច​ជន​មកពី​២៥ ប្រទេស​និង ភ្ញៀវកិត្តិយស ចូលរួម​ជាង​៦០០ នាក់ ដែល​ប្រព្រឹត្តិ ធ្វើឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃទី​៩-១០ វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​( រួមគ្នា​ឆ្ពោះ​ទៅ​កាន់​អនាគត ដើម្បី​បង្កើត​ឱកាស​ថ្មី​ក្នុង​ការ​កែប្រែ សេដ្ឋកិច្ចពិភពលោក​) ដោយ​ផ្តោត​សំខាន់​នូវ​ស្ថានភាព​ទូទៅ​លើ​ទំនាក់ទំនង​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ធនាគារ ,​សិក្សាធិការ​, បច្ចេកវិទ្យា ទេសចរណ៍ ,​ការវិនិយោគ​សេដ្ឋកិច្ច​បែប​ទំនើប​, សុខាភិបាល និង វិស័យ​ពាណិជ្ជកម្ម​ពណ៌​បៃតង និង​ការវិនិយោគ​លើ​គ្រប់​វិស័យ។



លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់​ទៀត​ថា សក្តានុពល​កម្ពុជា ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុងការ​បើកទូលាយ​ឱកាស​វិនិយោគ​ជាតិ និង អន្តរជាតិ ជាមួយ​ការ​លើក​ទឹកចិត្ត​ជាច្រើន ដែល​មាន​ការចាប់អារម្មណ៍​ក្នុង​ការ​មក​វិនិយោគ បណ្ដាក់ទុន​នៅ​កម្ពុជា ដែល​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​អត្រា​ជាង ៧% ប្រចាំឆ្នាំ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍។



សូម​បញ្ជាក់​ថា ក្រោយពី​បញ្ចប់​នៃ​វេទិកា​កិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភព​ចិន នៅ​រាត្រី​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ២០១៨​នេះ សមាជិក​គណៈកម្មាធិការ នៃ​វេទិកា​នេះ ក៏បាន​រៀបចំ​ពិធី​អបអរសាទរ​ជួបជុំ ពិសារ​អាហារ​សាមគ្គី ក្នុង​គោលបំណង ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល និង ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី ប្រធានាធិបតី នៃ​បណ្ដា​ប្រទេស​នីមួយៗ និង ដោយមាន​ការចូលរួម​ពី​លោក YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្ត្រ និង​ជា​បេក្ខជន នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ីទី​៨ ជាមួយ​បណ្តា​មេដឹកនាំ​ជា អតីត​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​បណ្តា​ថ្នាក់ដឹកនាំ ស្ថាប័ន ប្រធាន​ក្រុមហ៊ុន​ធំៗ មកពី​២៥ ប្រទេស ចូលរួម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu