ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ក្រុមហ៊ុនទូរស័ព្ទOPPO បានបង្កភាពភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតព្រឹត្តិការណ៍ នៃការតាំងពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបង្អស់នៅផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី០២ ដល់ថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ។
ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាធ្លាប់កើតមានច្រើនមកហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរស័ព្ទចល័តវិញ អាចនិយាយបានថា ជាលើកទី១ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះបានឃើញទូរស័ព្ទជាច្រើនម៉ូដ ដែលកំពុងតែទទួលបានការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPOផងដែរ។
មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹងស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ១.៩៩៩ដុល្លារ។ មានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការសាកល្បងសួរនាំអំពីលក្ខណៈពិសេស នៃទូរស័ព្ទ ហើយក៏មានអ្នកដែលសម្រេចចិត្តជាវទូរស័ព្ទម៉ូដែលOPPOជាច្រើនផងដែរ។
ការប្រព្រឹត្តទៅ នៃកម្មវិធីពិតជាមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍មែនទែន ដែលនៅថ្ងៃទី០២វិច្ឆិកា មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗដូចជា ៖ លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និងតារាហ្វេសប៊ុកដ៏ល្បី គឺ លោក ហេង វិសាល។ ចំណែកឯថ្ងៃទី៣វិច្ឆិកាវិញ គឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍ លោក ឆឹម សក្កដា រួមជាមួយនិងពិធីការិនីដ៏ស្រស់សោភាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។
ជាមួយគ្នានេះដែរ នាថ្ងៃបញ្ចប់ នៃកម្មវិធីវិញ ក៏មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួង គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។
ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាល្បីៗក្នុងដួងចិត្តរបស់ពួកគាត់។
ក្នុងកំឡុងពេលទាំងបីថ្ងៃនេះកត់សម្គាល់ឃើញថា ស្តង់តាំងពិព័រណ៍របស់OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្ដែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុនOPPO នឹងបង្កើតឲ្យមានកម្មវិធីបែបនេះឲ្យបានច្រើន ដើម្បីឲ្យពួកគាត់អាចទទួលបាននូវការយល់ដឹងអំពីផលិតផលOPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕
Source: Kampuchea Thmey Daily
0 Comments