លោក Rachid Talbi Alami គឺជារដ្ឋមន្ត្រីកីឡាកររបស់ប្រទេសម៉ារ៉ុក បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងមិនក្លាយជាបេក្ខភាពដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់អាហ្វ្រិក Africa Cup of Nations 2019 នោះទេ ក្រោយប្រទេសកាមរូន ត្រូវបានគេដកហូតសិទ្ធិចេញពីការប្រកួតមួយនេះ ហើយនិងខណៈពេលដែលប្រទេសអេហ្ស៊ីប បង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេលើធ្វើម្ចាស់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនេះ។
លោកបាននិយាយប្រាប់ AFPថា ប្រទេសម៉ារ៉ុក គ្មានបំណងគ្រប់គ្រងព្រឹត្តការណ៍ Africa Cup of Nations 2019 នោះទេ ហើយពួកគេក៏នឹងមិនធ្វើដូចគ្នា។
គួរឲ្យដឹងថា ប្រទេសម៉ារ៉ុក និងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេមើលឃើញថាជាគូប្រជែងឈានមុខគេ ដើម្បីធ្វើម្ចាស់ព្រឹត្តការណ៍បាល់ទាត់មួយនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំក្រោយ។
កាលពីដំបូងឡើយ ប្រទេសកាមរូន បានផ្តួលការដេញថ្លៃពីគូប្រជែងជាច្រើន ដូចជាប្រទេសអាល់ហ្សេរី និងកូឌីវ័រ ដើម្បីឈ្នះសិទ្ធិធ្វើម្ចាស់ព្រឹត្តការណ៍បាល់ទាត់មួយនេះ ប៉ុន្តែត្រូវបានគេដកសិទ្ធិចេញវិញកាលពីខែមុន ដោយសម្ព័ន្ធបាល់ទាត់អាហ្វ្រិក(CAF) ដោយសារតែភាពយឺតយ៉ាវក្នុងការត្រៀមខ្លួនរបស់ពួកគេ។
ដោយឡែក ប្រទេសម៉ារ៉ុក ដេលបានចាញ់ការដេញថ្លៃរួមគ្នារបស់អាមេរិក កាណាដា និងម៉ិកស៊ិក ដើម្បីធ្វើម្ចាស់ផ្ទះ World Cup 2026 នោះ ត្រូវបានគេរាយការណ៍ថា ជាបេក្ខភាពបន្តក្នុងការរៀបចំការប្រកួតបាល់ទាត់មួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអេហ្ស៊ីប បានចូលខ្លួនមកចង់ជំនួស ដើម្បីធ្វើម្ចាស់ព្រឹត្តការណ៍បាល់ទាត់ប្រចាំទ្វីបមួយនេះ ជាលើកទី៥ ក្រោយពេលប៉ុន្មានម៉ោងប៉ុន្មាន ក្រោយសេចក្តីអធិប្បាយរបស់លោក Alami ៕
Source: Kampuchea Thmey Daily
0 Comments