ព្រះសីហនុ ​៖​ ​ជន​ក្លែង​ខ្លួន​ជា​សង្ឃ​ចំនួន​០៥​នាក់ ត្រូវបាន សមត្ថកិច្ច​ប៉ូលិស អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ ចាប់​ខ្លួន​ ខណៈ​ពេល​ពួកគេ​ស្នាក់នៅ​ផ្ទះសំណាក់ ហ្វី​លី​តា ស្ថិត​ក្នុងភូមិ អូ​តា ប៉ាង អូ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្ងំ​ជក់ គ្រឿង​ញៀន។

លោក​វរសេនីយ៍ឯក ហួរ យ៉ៃ​អធិការ​នគរបាល​ស្រុក​បានអោយដឹងថា ជនសង្ស័យ​១.​ឈ្មោះ សូវ មិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត​។ ​២.​ឈ្មោះ សុខ រស្មី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១​។ ​៣.​ឈ្មោះ មាស ស៊ី​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ​ដូច​អ្នក​ទី​១​។​ ៤.​ឈ្មោះ ជី ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ ដូច​អ្នក​ទី​១​។​ ទី​៥​ឈ្មោះ ខាត យន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។ ដកហូត​បាន ​វត្ថុតាង​រួម​មាន​១.​ស្បង់​ចីពរ​ចំនួន​០៥​លាង​(​កំប្លេ​​​) ២.​បាត​ចំនួន​០៣​រួម​ និង​សម្ភារៈ ពាក់ព័ន្ធ ​ការ​សេព​សារធាតុ​ញៀន​ផងដែរ ។​

ព្រះ​តេជគុណ ឈឹម យុ​ត​ព្រះ​អនុគណ​ស្រុក​ព្រៃនប់ បាន​មាន​សង្ឃដីកា​បញ្ជាក់ ឲ្យ​ដឹង ថា ទាំង​០៥​ប្រាំ​នាក់​គឺជា​ជន​ក្លែងបន្លំ​ជាស​ង្ឈ ដើរ​សុំ​លុយ ក្មុង​គោលបំណង​ទិញ​គ្រឿងញៀន ប្រើប្រាស់​ផ្ទាល់ខ្លួន ​ហើយ​បញ្ហា​​នេះ នៅ​ចំពោះមុខ ត្រូវបាន​ចាប់ ដោះ​ស្បង់​ចីពរ ដើម្បី ប្រ​គល់​ទៅ​សមត្ថកិច្ច ចាត់ការ​តាមផ្លូវ​ច្បាប់​។

លោក​វរសេនីយ៍ឯក ហួរ យ៉ៃ​បាន ធ្វើការ​បញ្ជាក់ថា ការចាប់​ខ្លួន​ជន​ក្លែង​ជាស​ង្ឃ ចំនួន ០៥​នាក់​ខាងលើ​នេះ​គឺជា​ការសហការ​ល្អ របស់ លោក ហួត បូរ៉ា ម្ចាស់ផ្ទះ​សំណាក់ យីហោ ហ្វី​លី​តា ដែល​បានផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ក្រោយពេល​មានការ​សង្ស័យ ។ ជាមួយគ្នានេះ លោក អធិការ ក៏បាន សំណូមពរ​ផងដែរ​ទៅ ដល់​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​ផ្ទះសំណាក់ ផ្ទះជួល បើសិន​សិន​ជាមាន​ការសង្ស័យ ត្រូវ ផ្តល់​ព័ត៌មាន ភ្លាមៗ ដល់​សមត្ថកិច្ច ដើម្បី មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥ ត្រូវបាន សមត្ថកិច្ច ប៉ូលិស អធិការ​ដ្ឋានន​គរ​បាល​ស្រុក ព្រៃនប់ កសាង​សំណុំរឿង បញ្ជូន​ខ្លួន​មក​ស្នងការ​ដ្ឋា​នន​គ​របាល​ខេត្ត​ចាត់ការ តាម​នី​តិ​វិធី បញ្ជូនទៅ​សាលាដំបូង ខេត្ត ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​



Source: Kampuchea Thmey Daily