Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៦​មករា​ យានយន្ត​ល្មើស​៦៣៦​គ្រឿង​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន៦៣៦​គ្រឿង អប់រំ ចំនួន២៣២​គ្រឿង និង​ពិន័យ ចំនួន៤០៤​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ចំនួន១០៤៥១​គ្រឿង អប់រំចំនួន៣២៣៤​គ្រឿង និង​ពិន័យចំនួន៧២១៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន៣៦៩៨៧​គ្រឿង អប់រំ ចំនួន២០៨៨​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៥៨៨៧​គ្រឿង ( មួក៤៤៥៧​គ្រឿង និង​កញ្ចក់១២៨២គ្រឿង ស្រវឹងចំនួន២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២៦៨​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៣១៩​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៩​គ្រឿង អប់រំចំនួន៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៦​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu