Ad Code

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ក្រុម IS វាយប្រហារ​កងកម្លាំង​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី



ការវាយប្រហារ​អត្តឃាត​មួយ​បានសម្លាប់​បុគ្គលិក​អាមេរិក​ចំនួន​៤​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ​។ នេះ​ជាការ​បាត់បង់​យុទ្ធជន​ដ៏​អាក្រក់​បំផុត​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ស្រប​ពេលដែល​ខ្លួន​កំពុង​ត្រៀមខ្លួន​ដកទ័ព​។​

ការ​បំផ្ទុះ​គ្រាប់បែក​ដែល​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​បានកើត​ឡើង​បន្ទាប់ពី​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ខែ​មុន​ថា លោក​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​ទាំងមូល​ចេញពី​ប្រទេស​ស៊ី​រី​ដោយសារតែ​ពួក​ជី​ហាដ​និយម​បានទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​រួចទៅហើយ​។​

មន្ទីរ​បញ្ច​កោណ​បាន​និយាយថា “​សមាជិក​យោធា​សហរដ្ឋអាមេរិក​ពីរ​នាក់ ជន​ស៊ីវិល​នៃ​ក្រសួងការពារជាតិ (DoD) ម្នាក់​និង​អ្នក​ជួយឧបត្ថម្ភ​អ្នកជំនាញការ​ម្នាក់​ត្រូវបាន​សម្លាប់​ហើយ​យោធា​បីនាក់​បាន​រងរបួស​នៅ​ទីក្រុង Manbij”​។​

មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​ដឹង​ទៀតថា “​របាយការណ៍​ដំបូងៗ​បាន​បង្ហាញថា ការផ្ទុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ហើយ​ឧបទ្ទវ​ហេតុនេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​”​។ មន្ទីរ​បញ្ច​កោណ​បន្ថែមថា ឈ្មោះ​អ្នកស្លាប់​មិន​ត្រូវបាន​បញ្ចេញ​ទេ​រហូតដល់​២៤​ម៉ោង​បន្ទាប់ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​គេ​ជូនដំណឹង​។​

ក្រុម​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​កាលពី​ពេលមុន​បាន​និយាយថា ទាហាន​អាមេរិក​ពីរ​នាក់ ជន​ស៊ីវិល​ស៊ី​រី​៩​នាក់​និង​អ្នក​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អាមេរិក​៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​លើ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Manbij ភាគ​ខាងជើង​ក្បែរ​ព្រំដែន​ប្រទេស​ទួរគី​។​

យោងតាម​ស្ថិតិ​របស់​មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​បង្ហាញថា ការ​បំផ្ទុះ​កាលពី​ថ្ងៃ​ពុធ​នេះ​គឺជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​សម្រាប់​កងកម្លាំង​អាមេរិក​និង​កងកម្លាំង​ប្រឆាំង​ក្រុម IS នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ពួកគេ​បានដាក់​ពង្រាយ​នៅក្នុង​ឆ្នាំ​២០១៤​។​

ក្រុម​ឃ្លាំមើល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ដែល​ពឹង​ផ្អែកលើ​បណ្តាញ​នៃ​ប្រភព​មួយ​ក្នុងប្រទេស​ស៊ី​រី​បាន​និយាយថា វា​ជាការ​វាយប្រហារ​អត្តឃាត​លើកដំបូង​នៅ​ទីក្រុង​នេះ​ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ​។​

ថ្លែង​ទៅកាន់​ការជួបជុំ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក​អនុ​ប្រធានាធិបតី Mike Pence មិន​បានធ្វើ​អត្ថាធិប្បាយ​ស្តីពី​ការវាយប្រហារ​នេះ​ទេ​ដោយ​គ្រាន់តែ​និយាយថា សហរដ្ឋអាមេរិក​នឹង​ធានា​នូវ​ការបរាជ័យ​របស់​ក្រុម IS៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu