កណ្ដាល ៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានធ្វើការណែនាំឲ្យអភិបាលរងទាំងអស់ ដែលទទួលបន្ទុកមន្ទីរស្ថាប័ននិមួយៗ ប្រជុំជាមួយបណ្ដាជំនាញ ដើម្បីស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមនានា មុននឹងលើកយកមកប្រជុំគណៈអភិបាលខេត្តធ្វើការដោះស្រាយ។
អភិបាលខេត្ត បានរំលឹកណែនាំនេះ ក្នុងអង្គប្រជុំគណៈអភិបាលខេត្តប្រចាំខែមករា និងលើកទិសដៅសម្រាប់អនុវត្តខែកុម្ភៈ នាថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។
កិច្ចប្រជុំនេះ មានការចូលរួមគ្រប់មន្ទីរស្ថាប័នជុំវិញខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្នុងគោលបំណង ដើម្បីបង្ហាញពីលទ្ធផល និងសកម្មភាព និងបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយ។
មានប្រសាសន៍ បើកកិច្ចប្រជុំ លោកបណ្ឌិត ម៉ៅ ភិរុណ ស្នើដល់ថ្នាក់ដឹកនាំតាមមន្ទីរស្ថាប័ននីមួយៗ ចូលរួម ពិនិត្យពិភាក្សាឲ្យបានល្អិតល្អន់ និងផ្ដល់យោបល់បន្ថែមលើរបៀបវារៈនិមួយៗ ឲ្យមានខ្លឹមសារពេញលេញ សម្រាប់យកទៅអនុវត្តនៅខែខាងមុខបន្តទៀតឲ្យមានប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments