ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា របាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ២៧ករណី ឃាត់ ៧១នាក់ (ស្រី ១០នាក់) វត្ថុតាងចាប់ យកសរុប មេតំហ្វេតាមីន (ice) ៩៧១០,៤១ក្រាម និង៤៦កញ្ចប់តូច មេតំហ្វេតាមីន (wy) ៦១០៧,៨៣ក្រាម។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ២០ករណី ឃាត់៤០នាក់ (ស្រី ៨នាក់) ប្រើប្រាស់៧ករណី ឃាត់៣១នាក់ (ស្រី២នាក់)។ អាវុធហត្ថ៖ បង្ក្រាប ជួញដូរ៣ករណី ឃាត់ជនសង្ស័យ ៩នាក់ (ស្រី ៣នាក់)។ អ្នកមានផ្ទុកសារធាតុញៀន៣១នាក់ ជួញដូរ ០នាក់/៤០នាក់ និងប្រើប្រាស់៣១នាក់/៣១នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ ៧អង្គភាព រួមមាន Police : ៦អង្គភាព ១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកice ១,៥៤ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ៤ករណី ឃាត់៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ចាប់យកice ៣កញ្ចប់តូច។ ៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ចាប់យកice ១៨កញ្ចប់តូច។៤ / កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់៥នាក់ ចាប់យកice ១០កញ្ចប់តូច។ ៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១,៧០ក្រាម។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់ ប្រើប្រាស់១ករណី ឃាត់៤នាក់ ចាប់យកice ១៥កញ្ចប់តូច។ PM : ២អង្គភាព ១ / បាត់ដំបង៖ ជួញដូរ២ករណី ឃាត់៧នាក់ ចាប់យកice ៩៧០៥,៤៥ក្រាម និងwy ៦១០៧,៨៣ក្រាម។ ២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់២នាក់ ចាប់យកice ១,៧២ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមករា ឆ្នាំ២០១៩ សរុប 702ករណី ឃាត់មនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 318ករណី ឃាត់ 847នាក់ (ស្រី 56នាក់)។ អនុវត្តន៍ដីកា៖ 25ដីកា ឃាត់ 25នាក់ (ស្រី 2នាក់) សារធាតុញៀន គ្រប់ប្រភេទ 23Kg 992,04g កញ្ឆាក្រៀម 7634ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩សរុប 930ករណី ឃាត់មនុស្ស 1975នាក់ ស្រី 153នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 521រណី ឃាត់ 930នាក់ (ស្រី 87នាក់) និងប្រើប្រាស់ 409ករណី ឃាត់ 1045នាក់ (ស្រី 66នាក់)។ អនុវត្តន៍ដីកា៖ 32ដីកា ឃាត់ 32នាក់ (ស្រី 2នាក់)សារធាតុញៀន គ្រប់ប្រភេទ 45Kg 958,88g និង 288កញ្ចប់តូច កញ្ឆាក្រៀម 1,5kg និង10192ដើម។ សម្ភារៈចាប់យករួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments