Ad Code

ឈ្មួញ​សម្រុក​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​យ៉ាង​គំហុក​ចូល​មក​ខេត្ត​ស្វាយរៀង



ស្វាយរៀង ​៖ ​មុន​ពេល​ចូលឆ្នាំ​ជនជាតិ​ចិន​_​វៀតណាម​មកដល់​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀតណាម​ឆ្លងដែន​ចូល​មក​រដ្ឋបាល​ខេត្ត​ស្វាយរៀង​យ៉ាង​គំហុក​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ និង​ច្រក​របៀង​ក្នុង​មួយ​យប់ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១២០០​ក្បាល​សង្ស័យ​ពុំ​មាន​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ពី​មន្ត្រី​ពេទ្យសត្វ​ទេ​មើល​ទៅ​ ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​នៅ​ពេលយប់​កណ្តាល​អធ្រាត្រ ​ឬ​ម៉ោង​១.០០​យប់​រំលង​អធ្រាត្រ។

ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ជាពិសេស​ការនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​ចែកចាយ​ និង​ពិឃាដ​យក​សា​ច់​លក់​នៅលើ​ទីផ្សារ​ខ្វះ​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ​។​ ដោយមាន​លិច​ឮ​មិន​ច្បាស់​ការ​ថា​ បច្ចុប្បន្ន​ជ្រូក​វៀតណាម​មាន​កើត​ជំងឺ​ជ្រូក​ទើប​មានការ​បារម្ភ ​បើ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នោះ។

ទាក់ទិន​ករណី​នេះ​ដែរ ​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ឆ្លងដែន​ចូលមក​ខេត្តស្វាយរៀង​មាន​២​ក្រុមហ៊ុន​គឺ​៖១,​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ ដែលមាន​ឈ្មោះ​លោក​ឧកញ៉ា​ជឹម​សុខ ជា​ប្រធាន​ក្រុមហ៊ុន​ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់​សឹង ​ឃុំ​កំពង់​សឹង​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ ដឹកជញ្ជូន​សត្វ​\​ច្បាប់​អនុញ្ញាត​ឲ្យ​នាំចូល ផលិតផល​មាន​ដើមកំណើត​ពី​ស​ត្វ ជ្រូក​រស់ ចំនួន​៦០០​ក្បាល​ចេញដំណើរ​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​របៀង​មនោ​រម្យ​ស្ថិតនៅ​ភូមិ​មនោ​រម្យ​ ឃុំ​មនោ​រម្យ​ ស្រុក​ស្វាយទាប​ និង​ច្រក​របៀង​ព្រំដែន​ធ្លក​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ឆ្ពោះ​ទៅ​ចែកចាយ​ក្នុង​ខេត្ត​ស្វាយរៀង ​និង​ដឹក​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។​ ២,​ក្រុមហ៊ុន​ដា​នី​ដែង​ ដែល​មាន​លោក​ឧកញ៉ា ខៅ​ហេង​ជា​ប្រធាន​ក្រុមហ៊ុន ។​

បើ​តាម​ឈ្មោះ​ឈន មេការ​ក្រុមហ៊ុន​ដា​នី​ដែង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដា​នី​ដែង​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ឲ្យ​នាំ​ជ្រូក​វៀតណាម​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វារ​ទ្វេភាគី​បុស្ស​មន ឃុំ​បុស​មន​ ស្រុក​រំដួល​ក្នុង​១​ថ្ងៃ​៦០០​ក្បាល ជាក់​ស្តែង​គឺ​នាំចូល​តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី​ស្រុក​ស្វាយទាប។

​ប្រភព​ដដែល​បន្តទៀតថា ច្បាប់​អនុ​ញ្ញា​ត​គឺ​៦០០​ក្បាល​ក្នុង​មួយថ្ងៃ​ក៏ប៉ុន្តែ​ជាក់ស្តែង​គឺ​តាម​ការ​នាំចូល​របស់​ឈ្មួញ​វៀតណាម​ថ្ងៃ​ខ្លះ​៣៣០​ក្បាល​ថ្ងៃ​ខ្លះ​៤០០​ក្បាល​និង​ថ្ងៃ​ខ្លះ​៦០០​ក្បាល​ ​ហើយ​ជ្រូក​រស់​ទាំងអស់នេះ​គឺ​ដឹក​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។​

បើតាម​លោក​ប៉ែន​ច​ន្ធី​ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជ្រូក​រស់​ដែល​ក្រុមហ៊ុន​ទាំងពីរ​នាំចូល​ពី​ប្រទេស​វៀតណាម​នោះ​គឺមាន​ច្បាប់​អនុ​ញ្ញា​ត ​ហើយ​ក៏មាន​មន្ត្រី​ពេទ្យសត្វ​បាន​ចុះទៅពិនិត្យ​សុខភាព​សត្វ​តាម​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ចេញ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​វៀតណាម​និង​ពិនិត្យមើល​សុខភាព​ជ្រូក​ រួច​រាប់​ចំនួន​ក្បាល​ទើប​ចេញ​លិខិត​កាត់​ស្តុក​ឲ្យ​។

​រីឯ​លោក​ខៀវ​សារឿន​ប្រធាន​សាខាគយ ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា ជ្រូក​ដែល​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ និង​ក្រុមហ៊ុន​ដា​នី​ដែង​នាំចូល​គឺមាន​ច្បាប់​និង​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​។

​រីឯ​មហាជន​វិញ​បានដាក់​ចម្ងល់​ថា បើ​មានច្បាប់​ហេតុ​អី​ឈ្មួញ​ដឹក​ជ្រូក​ចូលមក​ពី​ប្រទេស​វៀតណាម​នៅតែ​ពេលយប់​ពាក់កណ្តាល​អ​ធ្រា​ត្រ សំនួរ​សួ​ថា​តើ​មាន​មន្ត្រី​ពេទ្យសត្វ​ចុះ​ពិនិត្យ​សុខភាព​សត្វ​បែបណា​បើ​ជ្រូក​ដាក់​ក្នុង​ទ្រុង​ជុច​គរ​គំនរ​ដូច​ភ្នំ​ដឹក​ហួស​ទ្រុង​ក្នុង​រថយន្ត​យី​ឌុប​មួយគ្រឿង​ដឹក​ចាប់ពី​២០០​ក្បាល​ទៅ​៣៣០​ក្បាល​ឯណោះ​យប់​ងងឹត​ពិនិត្យ​ដឹង​ដែរ​ឬ​? ។​មហាជន​បាន​បង្ហើប​ទៀតថា កាលពី​វេលា​ម៉ោង​២​យប់​ទៀបភ្លឺ​ថ្ងៃ​ទី​២​កុម្ភៈ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​ដឹក​ជ្រូក​ចេញពី​ច្រកទ្វា​រតំបន់​ព្រំដែន​ព្រៃ​តា​អី​ចំនួន​២​គ្រឿង​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​ ហើយ​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១​កុម្ភៈ​២០១៩​​ ​មន្ត្រី​ពេទ្យសត្វ​ ខេត្ត​ព្រៃវែង​ពិនិត្យ​និង​បាញ់ថ្នាំ​លើ​យានយន្ត​ដឹក​សត្វ​ជ្រូក​មាន់​ទា​នៅ​លើ​កាំ​ណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច ឃុំ​កំពង់​សឹង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ពិនិត្យ​លើ​ជ្រូក​២០០​ក្បាល​សរសេរ​វិក្កយបត្រ​រាយការណ៍​តែ​៨០​ក្បាល​ទេ​ ធ្វើ​ឲ្យ​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្វ​និង​បសុព្យាបាល​ខេត្តព្រៃវែង​ប្រតិកម្ម​ស្តីបន្ទោស​ឲ្យ​មន្ត្រី​ខ្លួន​បែកធ្លាយ​ដល់​មហាជន​នាំគ្នា​គ្រវីក្បាល​ហួសចិត្ត​តើ​សង្ឃឹម​អី​ទាន​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu