ឧត្តរមានជ័យ ៖ ផ្ទះមួយខ្នង នៅក្នុងភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានភ្លើងឆេះព្រៃរាលឆេះ ខូចខាតទាំងស្រុង កាលពីវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលភ្លើងរាលឆេះនោះមានទំហំ៥ម x ៦ម ធ្វើអំពីឈើផ្ទាល់ដី ប្រក់ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ផូ សុវណ្ណនី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ប្រពន្ធឈ្មោះ ចាន់ ម៉ៅ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានកូនក្នុងបន្ទុក០៤នាក់ (ស្រី)។
ការខូចខាតក្នុងហេតុការណ៍ខាងលើរួមមាន ស្រូវ២បាវ និងសម្ភារៈមួយចំនួនទៀតផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុបណ្តាលមកពីភ្លើងឆេះព្រៃរាលមកឆេះ ហើយម្ចាស់មិននៅរវល់ទៅចម្ការ៕
Source: Kampuchea Thmey Daily
0 Comments