ព្រះវិហារ ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
សាក្សីបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីរថយន្ត បើកបរលឿនលើសល្បឿនកំណត់ ក្នុងក្រុង ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូមួយគ្រឿង ហើយកិនពីលើថែមទៀត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ម៉ាត់ វ៉ា ភេទប្រុស (ស្លាប់) និង ឈ្មោះ សាវន ភារុ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះព្យាបាល។
ជនរងគ្រោះទាំងពីរខាងលើ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
រីឯវត្ថុតាងរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments