Ad Code

កិច្ច​ប្រជុំ​ ស្ដីពី​ការ​អភិវឌ្ឍ ​និង​ទប់ស្កាត់​ការសាងសង់ កាប់​បំផ្លាញ​ព្រៃឈើ ​តាម​ជើងភ្នំ​ដងរែក​ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​



​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ភូមិ​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​អភិវឌ្ឍ​ ​និង​ការទប់ស្កាត់​ នូវ​ការ​សាងសង់ ​និង​កាប់​បំផ្លាញ​ព្រៃ​តាម​ជើងភ្នំ ​និង​យក​ដីភ្នំ​ធ្វើជា​កម្មសិទ្ធិ​ និង​មានការ​សាងសង់​នៅ​តំបន់​ទប់ទឹក​មួយ ​ដែល​ចំណាយ​ថវិកា​ចំនួន​(៦.០០០.០០០​រៀល​)​ ដែលជា​របស់​ក្រុមហ៊ុន ​លឹម​ ហេង​គ្រុប សម្រាប់​ប្រើ​រួមគ្នា​នៅក្នុង​តំបន់​ជប់​គគីរ​។

កិច្ចប្រជុំ​នេះ​ ក្រោម​អធិបតីភាព​ឯកឧត្ដម ​វ៉ា​ត់​ប៉ា រ៉ានី​ន អភិបាលរង​ខេត្ត​ និង​មាន​កងកម្លាំង​ទាំង​បី​ និង​មន្ទីរ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ លឹម​ ហេង​គ្រុប​។

បើតាម​ប្រសាសន៍​ឯកឧត្ដម វ៉ាត​ ប៉ា​រ៉ា​និ​ន​ គម្រោង​នេះ​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ចុះ​អនុវត្ត​នេះ​ទៅ​(​ជប់​គគីរ​ទី​១៤-០២-២០១៩)៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu