Ad Code

យុវជន​ម្នាក់ ​របួសធ្ងន់​ បន្ទាប់ពី​រថយន្ត​សាំ​យ៉ុង​បុក​ពេញទំហឹង នៅ​ស្រុក​បរ​កែវ​



​រតនគិរី ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត បុក​ម៉ូតូ​ ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ ថ្ងៃ​ពុធ ៩​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​មន្ទីរ​ភូមិ​បាល​ស្រុក​បរ​កែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨A"​ ផ្លូវ​ទៅ​ស្រុក​អណ្ដូង​មាស​" ស្ថិតនៅ​ក្នុង​ភូមិ​មួយ "​បរ​កែវ​ចាស់​" ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ ឈ្មោះ សៀង ម៉េង​ស្រេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ រង​របួស​ធ្ងន់ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី ១B-១៨៤៩​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះមក​អន្តរាគមន៍​ ធ្វើការ​វាស់វែង​ និង​ដឹក​បញ្ជូន​ជនរង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​បរ​កែវ ​ដើម្បី​សង្គ្រោះ​។​

​ចំណែក​អ្នកបើកបរ​រថយន្ត ម៉ាក​សាំ​យុង ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ បាន​រត់​គេចខ្លួនបាត់​ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន​ វត្ថុតាង​ទាំងពីរ​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu