Ad Code

ជិះ​ម៉ូតូ ទៅ​បុក​រថយន្ត​ចត​នៅ​ស្ងៀម រង​របួស​ធ្ងន់​២​នាក់​



រតនគិរី​ ៖ មាន​មនុស្ស​២​នាក់​ បាន​រងរបួស​ធ្ងន់​ បន្ទាប់ពី​បើកបរ​ម៉ូតូ ​ទៅបុក​ជាមួយ​រថយន្ត​ដែល​ចត​នៅ​ស្ងៀម​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ ថ្ងៃ​ពុធ ៩​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ នៅលើ​ដង​ផ្លូវ​ជាតិ​លេខ​៧៨A ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៣១៣៥ បើកបរ ដោយ​ឈ្មោះ ហិន ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​អង្គ​បាន ឃុំ​អង្គ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

ចំណែក​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី​១C -០៩២៥ មានឈ្មោះ ​ជា និមល ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ទឹក​សុទ្ធ បាន​រង​របួស​ធ្ងន់ អ្នករួមដំណើរ​មាន ឈ្មោះ ជា បញ្ញា ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូន រង​របួស​ធ្ងន់ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

បច្ចុប្បន្ន​ ជនរងគ្រោះ​ទាំង​២​នាក់ ​ត្រូវបាន​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu