Ad Code

ធនាគារ ជីបម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក សាខា​ព្រះ​នរោត្តម ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​



ភ្នំពេញ​៖ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១៩។ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម​ដែលជា​សាខា​ទី​ពីរ​ថ្មី នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​ដំណើរ​ការបន្ថែម នៅ​ថ្ងៃទី​១៤ កុម្ភៈ​នេះ ស្របពេល​កម្ពុជា​មានកា​រ​វិវត្តន៍​ឥតឈប់ឈរ​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កំណើន​នៃ​ចំនួន​ប្រតិបត្តិការ ក៏ដូចជា​ទំហំ​ទឹកប្រាក់​នៃ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និ​ច​។​

​ក្នុងឱកាស​នៃ​ការដាក់​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម អតិថិ​ន​ជន​ទាំងអស់​នឹង​រីករាយ​ទទួលបាន​ឱកាស​ពិសេស អាច​ជ្រើសរើស​លេខ​គណនី​ពិសេស​ចំនួន​៨​ខ្ទង់​សម្រាប់​ការបើក​គណនី​ណាមួយ​របស់ខ្លួន​។​



​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ផ្តោត​សំខាន់​យ៉ាង​ពិសេស​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល សុទ្ធសាធ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ ដោយ​ចាប់តាំងពី​ការបើក​គណនី​ធនាគារ រហូតដល់​ការ​ទូរ​ទាត់​ផ្សេងៗ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ជាងនេះទៅទៀត លក្ខណៈពិសេស​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង នឹង​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ បែប​ឌីជីថល​ដ៏​សម្បូរបែប សម្រាប់​បំពេញតម្រូវការ ហិរញ្ញវត្ថុ​ដល់​អតិថិជន ដែល​អនុញ្ញាតអោយ​អតិថិជន​ទទួលបាន​លើសពី​សេវា ដែល​ផ្តល់ជូន​តាមរយៈ​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់​យើង​។​

​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​ធនាគារ ប្រកបដោយ​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​របាយការណ៍​ធនាគា​ជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ បាន​បង្ហាញថា ទំហំ​នៃ​ប្រតិបត្តិការ​នៃ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និ​ច ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មាន​រហូត​តដល់​ជាង​៩​ពាន់ ៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ធនាគារ ជីបម៉ុង ខម​មើ​សល ប៊ែ​ង ដែលជា​ពាណិជ្ជកម្ម​ទី​១២​នៃ​ក្រុមហ៊ុន ជីប ម៉ុង ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បម្រើ និង​ផ្តល់​សេវាកម្ម​ទៅដល់​អតិថិជន​របស់​ខ្លួន ដែល​ឆ្លុះបញ្ចាំង​នូវ​ការវិវឌ្ឍ​ធំ​មួយទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​ធនាគារ​ដែលជា​ចំណែក​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សេវាកម្ម​ធនាគារ​ឲ្យ​កាន់តែ​សម្បូរបែប មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​ខ្ពស់ និង​ភាពងាយស្រួល​ជាង​មុន​៕
 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu