Ad Code

ភ្លើង​ព្រៃ ​រាល​ឆេះ​ចម្ការ​ដំណាំ​អ្នកស្រុក​វាលវែង​២​កន្លែង, ​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​​​ជួយ​ពន្លត់



ពោធិ៍សាត់ ​៖​ ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ចម្ការ​ម្រេច​.​ធូរេន​.​ក្រូចឆ្មារ អស់​មួយ​ចំនួន ​​​​ហើយ​ក្រោយ​មក​​​ថ្ងៃ​ជាមួយគ្នា​ ភ្លើង​រាល​ឆេះ​ដល់​ចម្ការ​ចេក​អ្នកភូមិ​អស់​មួយ​ចម្ការ​ទាំងស្រុង​ តែ​យ៉ាង​ណា​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​​នគរបាល​ស្រុក​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាំងស្រុង។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ នៅ​ក្នុង​ឃុំ​អន្លង់​រាប​មួយ​កន្លែង​និង​មួយ​កន្លែង​ទៀត ​នៅ​ឃុំ​ប្រ​ម៉ោ​យ ក្នុងស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

​លោក ឈាន ឆោម អធិការរង​នគរបាល​ស្រុក​វាលវែង​ទទួល​ភារកិច្ច​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ស្រុក​វាលវែង ដែល​ចុះ​បញ្ជា​កម្លាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ផ្ទាល់​ប្រាប់​ថា​​ នៅវេលា​ម៉ោង​២​និង​២៥​នាទី​រៀល​ត្រង់​ចំណុច​អូ​ដីខ្មៅ​ក្នុង​ភូមិ​ចំការ​ជ្រៃ​ត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​​ ​ ភ្លើងព្រៃ​បាន​រាល​ឆេះ​ចម្ការ​ម្រេច​និង​ក្រូចឆ្មារ ធូរេន ជន្លង់ម្រេច អស់​មួយចំនួន តែ​ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំង​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​របស់​នគរបាល​ស្រុក​វាលវែង​យើង ចំនួន​៦​នាក់ ​ក្រោម​ការ​​​បញ្ជា​​ផ្ទាល់​ពី​រូប​លោក ​​បានចេញ​ទៅ​ជួយ​បាញ់​ពន្លត់​ភ្លើង​ព្រៃ​កំពុង​រាល​ឆេះ​ចំកាង​នោះ​​ ​​ដោយ​បាញ់​អស់​៣​រថយន្ត​ ទើប​ពន្លត់​បាន​ទាំងស្រុង។ ម្ចាស់​ចម្ការ​ខាងលើ​ មាន​​ឈ្មោះ​តាន់ រ៉ា​វីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​កើតហេតុ។



លោក​ឈាន ឆោម បន្ត​ថា លុះដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ក្រោយ​វត្ត ភូមិ​ប្រ​ម៉ោ​យ​ ឃុំ​ប្រ​ម៉ោ​យ ស្រុក​​វាលវែង ​​​​​ស្រាប់តែ​ភ្លើង​ព្រៃ​នេះ ​បាន​រាល​ដាល​ឆេះ​ចម្ការ​ចេក​ ​និង​តា​ង៉ែ​ន ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ ​នគរបាល​ និង​កម្លាំង​យើង​ដដែល ​បាន​ទៅ​ទាន់​ត្រឹម​ភ្លើង​ឆេះ​អស់​ដំណាំ​ចេក​មួយ​ចម្ការ ​ហើយ​ចូល​ដល់​ដំណាំ​តា​ង៉ែ​ន យើង​បាន​បាញ់​ពន្លត់​អស់​ទឹក​៣​រថយន្ត​ ភ្លើង​បាន​រលត់​អស់ទាំង​ស្រុង​តែម្ដង។ ម្ចាស់​ចម្ការ​នេះ​ មាន​ឈ្មោះ អ៊ូ សៅ​លុច ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ រស់នៅ​ទីនោះ​ដែរ ។

ជាមួយគ្នា​នោះ​ដែរ​ លោក ឈាន ឆោម ក៏បាន​ប្រាប់​បន្ថែម​ទៅ​ពលរដ្ឋ​ និង​អ្នកមាន​ចម្ការ​ដំណាំ សូម​ប្រុងប្រយ័ត្ន​នៅ​រដូវ​ភ្លើង​ព្រៃ​រាល​ឆេះ​នេះ​ផង ហើយ​បើ​យើង​ដឹង​មាន​ភ្លើង​ឆាបឆេះ​​ សូម​រាយការណ៍​មក​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​វាលវែង​យើង​ជាបន្ទាន់ ដើម្បី​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu