ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក ( យប់៤លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ( ប្រុស ) រងរបួសធ្ងន់១៣នាក់ ( ស្រី២នាក់ ) និងរងរបួសស្រាល១នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៥នាក់ ( ថ្ងៃ៥នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប២៤គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៩គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ចំនួន៣គ្រឿង និងអ្នកថ្មើរជើង ចំនួន១នាក់។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៤លើក ( ស្លាប់២នាក់ ) , មិនគោរពសិទ្ធិ៤លើក ( ស្លាប់១នាក់ ) , មិនប្រកាន់ស្តាំ១លើក , និងស្រវឹង១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៧លើក ផ្លូវខេត្តចំនួន២លើក និងផ្លូវលំចំនួន១លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូចំនួន២លើក រថយន្តធុនតូច ចំនួន៦លើក រថយន្តធុនធំ ចំនួន១លើក និងអ្នកថ្មើរជើង ចំនួន១លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តបន្ទាយមានជ័យ១លើក ស្លាប់១នាក់ ( ប្រុស ) ខេត្តតាកែវ១លើក ស្លាប់១នាក់ និងខេត្តកណ្តាល១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង៣៥លើក បណ្តាលឲ្យមនុស្សស្លាប់១១នាក់ របួសសរុប៤៨នាក់ ក្នុងនោះរបួសធ្ងន់៣៦នាក់ និងរងរបួសស្រាល១២នាក់៕
Source: Kampuchea Thmey Daily
0 Comments