ភ្នំពេញ ៖ ក្រោយពីកម្មវិធី Mobile World Congress 2019 បានបញ្ចប់នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញរួចមក យើងឃើញតាមមានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃដែលទទួលបានពានរង្វាន់ច្រើន និង ទាក់ទាញជាងគេនោះ គឺជាទូរស័ព្ទដៃដែលមានបំពាក់បច្ចេកវិទ្យាថតរូប ZOOM មិនបែកគុណភាពរូបភាព។
លោកអ្នកប្រហែលជានៅចាំហើយណា តើក្រុមហ៊ុនស្មាតហ្វូនមួយណា ដែលបានបំពេញតម្រូវការនេះដល់អ្នកប្រើប្រាស់ និង បង្កការភ្ញាក់ផ្អើលនៅក្នុងកម្មវិធី MWC 2019 នាពេលនោះ។ មានស្ថាប័នព័ត៌មាន និង ស្ថាប័នសាមីរង្វាន់ចំនួន៧បានឲ្យដឹងថា ពួកគេបានសម្រេចប្រគល់ពានរង្វាន់ Best Phone of MWC 2019 award ឲ្យទៅក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដោយពួកគេបានចាប់អារម្មណ៍មកលើបច្ចេកវិទ្យា 10X Zoom ដែលក្នុងនោះរួមមានពានរង្វាន់ទី១មកពីស្ថាប័ន The Verge ដោយស្ថាប័ននេះបានផ្តល់ពានរង្វាន់ផ្នែក Best Zoom ឲ្យទៅក្រុមហ៊ុន OPPO ព្រោះតែពួកគេបានឃើញច្បាស់ពីសមត្ថភាពដ៏ឆ្លាតវៃនៃស្មាតហ្វូនថ្មីនេះ ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាពង្រីករូបភាព ពេលថតរូបភាគល្អិត ឬ នៅខ្ពស់ មិនបែកគុណភាពរូប ក្នុងកម្រិតពី១៦មីលីម៉ែត្រ ទៅ កម្រិត១៦០មីលីម៉ែត្រយ៉ាងច្បាស់ល្អ។
ពានរង្វាន់ទី២ ទទួលបានពីស្ថាប័ន ANDROID AUTHURITY ថា ជាស្មាតហ្វូនដែលមានបំពាក់កាមេរ៉ាក្រោយ៣គ្រាប់ ដោយកាមេរ៉ាមានមុខងារសំខាន់មានទំហំដល់ទៅ 48 MP និង Ultra-Wide ទំហំ16MP ដែលមាន Len Zoom 10X កាន់តែទាក់ទាញ។ ពានរង្វាន់ទី៣ គឺទទួលបានពីស្ថាប័ន Pocket-Lint ថា ជាស្មាតហ្វូន ដែលមាន Len កាន់តែតូច តែគុណភាពពង្រីករូបភាពកាន់តែល្អ និង ច្បាស់។ ទី៤ ទទួលបានពីស្ថាប័ន Mashable ដោយស្ថាប័ននេះបានឲ្យដឹងថាស្មាតហ្វូនដែលOPPO បានដាក់ឲ្យសាកល្បងនេះ គឺពិតជាអស្ចារ្យណាស់ នៅពេលដែលពួកគេពង្រីករូបភាពកាន់កាន់តែកៀក នោះគុណភាពវាកាន់តែច្បាស់ល្អ។ ទី៥ គឺជាការទទួលស្គាល់ពីស្ថាប័ន Stuff ដែលបានឲ្យដឹងថា បច្ចេកវិទ្យា Zoom ដែលបំពាក់លើស្មាតហ្វូនគំរូរបស់ OPPO នេះត្រូវបានគេរចនាឡើងដោយផ្សារភ្ជាប់គ្នារវាងកាមេរ៉ាសំខាន់ក្នុង Len ជាមួយនឹងតួទូរស័ព្ទតែម្តង ដើម្បីទប់ទល់បឹងភាពរង្គើ ឬ ប្រឆាំងនឹងភាពរញ្ជួយនានាពេលថតរូប។ និងទី៦ បច្ចេកវិទ្យានេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Photography Now ដែលស្ថាប័ននេះ បានទទួលស្គាល់ថាបច្ចេកវិទ្យា 10 X Optical Zoom របស់ OPPO បានរៀបចំឡើងមានលក្ខណៈពិសេសជាមួយនឹងការ Zoom ផ្ទៃកាត់មុខដាច់ល្អ ដូចជាការឆ្លងកាត់ កញ្ចក់ Len ដ៏ថ្លាដូច្នោះដែរ។
ព្រមទាំងពានរង្វាន់ទី៧ គឺក្រុមហ៊ុន OPPO បានទទួលស្គាល់ពីស្ថាប័ន The Jakarta Post ដោយពួកគេបានរកឃើញថា ក្នុងស្មាតហ្វូននេះ ក្រុមហ៊ុនបានបំពាក់Len ចំនួន៣ស្រទាប់សំខាន់ ក្នុងកែវកាមេរ៉ាតែមួយដូចជា Ultra-Wide , Angle Len, Telephoto Len។ ដូច្នេះយើងទាំងអស់គ្នា មានតែរង់ចាំមើលថាតើទូរស័ព្ទអ្វីដែលOPPO ជ្រើសយកមកបំពាក់នូវបច្ចេកវិទ្យា 10X Optical Zoom នេះ៕
Source: Kampuchea Thmey Daily
0 Comments