Ad Code

Women’s Football U19៖​ក្រុម​កម្ពុជា ស្មើ​ជាមួយ​ក្រុម​ឡាវ នៅ​ប្រទេស​ជប៉ុន អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត



ក្រុមបាល់ទាត់​នារី​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា (U19) ស្ថិតនៅក្នុង​ពូ​ល B ប្រចាំ​កម្មវិធី​បាល់ទាត់​នារី​អាស៊ាន​-​ជប៉ុន JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅ​ប្រទេស​ជប៉ុន ខណៈ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ចុងក្រោយ​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ឡាវ ខណៈ​ប្រកួត​ឈ្នះ​បាន​១​លើក និង​ស្មើ​ទល់​១ និង​ចាញ់​២​លើក​។

ពានរង្វាន់ JENESYS 2018 Japan-ASEAN Youth Sports Exchange មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម​ដោយ​បែង​ចែកជា​២​ពូ​ល​ផ្សេងគ្នា ដោយ​ក្នុងនោះ​ពូ​ល A មាន​Okinawa Prefecture High School Women's Select Team របស់​ជប៉ុន​,U-19 នារី​ថៃ​,U-19 នារី​ជប៉ុន​,U-19 នារី​វៀតណាម​,U-19 នារី​មី​យ៉ាន់​ម៉ា​។ ចំណែក​ពូ​ល B មាន​ក្រុម​Vicsale Okinawa FC Nabiita Youth របស់​ជប៉ុន​,U-19 នារី​ឡាវ​,U-19 នារី​ម៉ាឡេស៊ី​,U-19 នារី​សឹង្ហ​បុរី​,U-19 នារី​កម្ពុជា​។ កម្មវិធី​ប្រកួត​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២ ដល់ទី​៦ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​លើ​ទីលាន​Zanpa Point Ball Park/Yomitan Village Athletics Field នៅ​ទីក្រុង Okinawa​។

ប្រកួត​ចុងក្រោយ​ប្រចាំ​ពូ​ល​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ឡាវ ១​ទល់​១ នៅ​ថ្ងៃ​អង្គារ ទី​៥ ខែមីនា ឆ្នាំ​២០១៩ ខណៈ​លទ្ធផល​ប្រកួត​កន្លង​ក្រុម​កម្ពុជា បាន​យកឈ្នះ​សឹង្ហ​បុរី ៤​ទល់​១ តែ បាន​ចាញ់​ម៉ាឡេស៊ី ៣​ទល់​០ ហើយ​បន្ត​ចាញ់​ក្រុម​Vicsale Okinawa FC Nabiita Youth ដោយ​លទ្ធផល​៣​ទល់​០​។ លទ្ធផល​នេះ​ក្រុម​កម្ពុជា បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​ខ្វែង​។

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) សម្រេច​តែងតាំង​អ្នកគ្រូ ឈឺ​ន នី​ផា អ្នកគ្រូ​បង្វឹក​ក្រុម​កីឡាករ​អាយុ​ក្រោម​១៥​ភ្នំពេញ​ក្រោ​ន ឲ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ដឹកនាំ​ក្រុម​នារី​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ ដើម្បី​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​ដែល​ចេញដំណើរ​ទៅ​តាំងពី​យប់​ថ្ងៃ​អង្គារ សប្ដាហ៍​មុននេះ​ម្ល៉េះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu