រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ក្រុង​បាន​លុង​បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​មក​រស់នៅ​ដោយ​ខុសច្បាប់​ម្នាក់​។

កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​សៅរ ១១​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩​នេះ ត្រង់ចំណុច​ខាងលិច​រង្វង់​មូល ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា ឈ្មោះ Zheng Meng ភេទ​ប្រុស អាយ​៣៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ចូលមក​ស្នាក់នៅ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ឡើយ​។

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនជាតិ​ចិន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត​៕

Source: Kampuchea Thmey Daily