​ឧ​ត្ត​រ​មានជ័យ ​៖ នា​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​​ម្នាក់​ ​​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ តាម​ច្រក​អន្តរជាតិ​ជាំ​ ដែល​មាន​ ឈ្មោះ សុខ អៀ​ត ភេទ​ប្រុស ​អាយុ ២២​ឆ្នាំ ​រស់នៅ​ភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ​

រូប​គេ ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ពេល​ចូលក្នុង​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក​អូរ​ស្វាយ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ថៃ​ដោះលែង​មកវិញ ត្រូវបាន​សមត្ថកិច្ច​នៅ​មាត់ច្រក​អន្តរជាតិ​ជាំ បាន​ធ្វើ​ការអប់រំ រួច​បាន​ទៅ​ស្រុកកំណើត​វិញ៕

 

Source: Kampuchea Thmey Daily