Ad Code

សង្ស័យ​ស្រវឹងស្រា ចុះ​ងូត​ទឹកស្រះ​លង់​ស្លាប់ បាត់​ខ្លួន​១​យប់​១​ថ្ងៃ ​ទើប​រកឃើញ​



​កណ្ដាល ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ ដែល​ក្រុមគ្រួសារ​អះអាងថា​ ស្រវឹងខួប​ស្ទើរ​រាល់ថ្ងៃ បាន​ដើរ​ចេញពី​ផ្ទះ​បាត់​១​យប់​១​ថ្ងៃ ដោយមាន​ការសង្ស័យ​ក្រុម​គ្រួសារ​បាននាំគ្នា​ដើរ​រក​ ក៏​ប្រទះឃើញ​ក្រមា​និង​ខោអាវ​របស់​ជនរងគ្រោះ​នៅ​ក្បែរ​ស្រះ ពេល​ក្រឡេក​មើល​ទៅ​ក្នុង​ស្រះ​ទឹក​ ទើប​ឃើញ​សព​អណ្ដែត​ទឹក​ស្លាប់​បាត់​ទៅ​ហើយ មិន​ជា​លង់​ពី​ពេលណា​ទេ តែ​ត្រូវបាន​ប្រទះឃើញ​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២​ ខែមីនា ​ឆ្នាំ​២០១៩ នៅ​ក្នុង​ស្រះ​ទឹក​ខាងក្រោយ ​ភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រេជ​ន ស្រុក​អង្គស្នួល។​

សព​ជនរងគ្រោះ​មាន ឈ្មោះ ឆឹ​ម ឆន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ​ស្ថិតនៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

តាម​ប្រភព​ព័ត៌មាន​ពី​ក​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​មនុស្ស​ញៀន​ស្រា ផឹក​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ។

​កាលពី​ថ្ងៃទី​១​មិនា ជនរងគ្រោះ ​បាន​ដើរចេញ​បាត់​ពី​ផ្ទះ​រហូត មិនដឹង​ទៅណា​មក​ណា​ទេ ពោល​គឺ​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​យប់​មួយថ្ងៃ ពេលនោះ​ដោយ​មាន​ការសង្ស័យ​អ្នកភូមិ ​និង​​ក្រុម​គ្រួសារ​បាននាំគ្នា​ដើររក​មើល ព្រោះ​ខ្លាចក្រែង​ជនរងគ្រោះ​លង់ទឹក នៅពេល​ទៅ​មាត់​ស្រះ ក៏បាន​ឃើញ​ក្រមា ​និង​ខោអាវ​ជនរងគ្រោះ សង្ស័យ​គាត់​ចុះ​ងូតទឹក នៅពេល​ដើរ​មើល​ជុំវិញ​ស្រះ​ទឹក ​ក៏​ប្រទះ​ឃើញ​សព ជនរងគ្រោះ​អណ្ដែត​ទឹកស្រះ​បាត់ទៅហើយ។​

ក្រោយពេល​ឃើញបែបនេះ បាននាំគ្នា​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ទើប​ហៅ​ជំនាញ​កោសល្យវិច័យ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នាំគ្នា​ចូល​មក​ពិនិត្យឃើញថា ​សព មិនមាន​ស្នាម​របួស​ស្នាម​អី​ទេ ហើយ​ក្រុមគ្រួសារ​សព ​ក៏​មិន​ប្ដឹងផ្ដល់​អ្វី​ដែរ ដោយ​បាន​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu