Ad Code

ប​.​ស​.​ស បិទ​បញ្ចប់​សិក្ខាសាលា ស្ដីពី “​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ផ្នែក​រដ្ឋបាល នៃ ប​.​ស​.​ស​”



​ភ្នំពេញ ​៖ សិក្ខាសាលា ស្តីពី “​ការធ្វើ​ទំនើប​ភាវូបនីយកម្ម​ផ្នែក​រដ្ឋបាល នៃ ប​.​ស​.​ស​”​ បាន​បិទ​បញ្ចប់​ហើយ​ កាលពី​រសៀល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​ នៅ​សណ្ឋាគារ​សាន់វ៉េ​ ក្រោម​អធិបតីភាព ​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ នៃ ប​.​ស​.​ស និង​តំណាង ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សរុប​ប្រមាណ​ជាង​៣០​នាក់។​

លោក អ៊ុក សមវិទ្យា បាន​វាយតម្លៃ​ខ្ពស់​ថា វគ្គ​សិក្ខាសាលា​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​ចំពោះ​គម្រោង ​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​ នៃ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ នៃ​ប្រតិបត្តិការ និង​ការគ្រប់គ្រង ដែលជា “​គម្រោង​ នៃ​ការធ្វើ​ទំនើបភាវូបនីយកម្ម​ផ្នែក​រដ្ឋបាល នៃ ប​.​ស​.​ស​”។​

លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែង​ទៀតថា ​៖ ដូច្នេះ ​ឆ្លងកាត់​វគ្គ​សិក្ខាសាលា​ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ នៃ ប​.​ស​.​ស និង​តំណាង​ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​មាន​ជំនាញ​ពោរពេញ​ទៅដោយ​បទពិសោធន៍​ដ៏​ច្រើន​នាពេល​កន្លងមក ឯកឧត្ដម​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​កើតចេញពី​សិក្ខាសាលា​ដ៏​ល្អ​មួយ​នេះ ព្រោះថា​វា​ប្រាកដ​ណាស់​ នឹង​ធ្វើឲ្យ​ប្រសើរឡើង​ចំពោះ​ការអនុវត្ត​ការងារ​នា​ពេល​បច្ចុប្បន្ន ដើម្បី​ឈានដល់​ការទទួលស្គាល់​នៅក្នុង​តំបន់ និង​ជាស​កល​នាពេល​អនាគត។​

គួរបញ្ជាក់​ផងដែរ​ថា វគ្គ​សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល​ចំនួន​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​ការរៀបចំ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រោម​គម្រោង​មូលនិធិ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន និង​នាយកដ្ឋាន​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការសហប្រជាជាតិ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu