Ad Code

ឃាត់​ខ្លួន​បុរស​ម្នាក់ ដែល​ពាក់ព័ន្ធគ្រឿងញៀន



ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ឫស្សីកែវ​ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប ​រហូត​កំណត់​មុខសញ្ញា​ ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​វត្ថុតាង​ថ្នាំញៀន​ខុសច្បាប់​ចំនួន​២​កញ្ចប់​ធំ​ល្មម។​

ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​១៥​នាទី ត្រង់​ចំណុច​ក្រុមទី​៦ ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ ឈ្មោះ ម៉ូត សើ​គី​រី​ន ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ផ្ទះ​លេខ​៨ ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​។​ រីឯ​សម្ភារៈ​ដកហូត​រួមមាន​ ក្រាម​ពណ៌ស​ថ្លា​ចំនួន​២​កញ្ចប់​+​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​។​

ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​អនុវត្ត​តាម​នីតិវិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu