ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ដោយមានការអញ្ជើញចូលរួមពី លោក ចៅ ស៊ីម៉ន និងភរិយា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ចែកជូនគ្រួសារអតីតយុទ្ធជន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ។ អំណោយដែលផ្តល់ជូននាពេលនោះ គ្រួសារអតីតយុទ្ធជនចំនួន២២គ្រួសារ ក្នុងស្រុកចុងកាល់ មួយគ្រួសារទទួលបាន អង្ករ៥០គីឡូ មីមួយកេះ ទឹកផ្លែឈើមួយកេះ ថវិកា៥ម៉ឺនរៀល ប្រជាពលរដ្ឋចូលរួម២៥នាក់ ក្នុងម្នាក់២ម៉ឺនរៀល មេបញ្ជាការកងកម្លាំងទាំងបី ស្រុកចុងកាល់ មេឃុំ ១០ម៉ឺនរៀល មេភូមិ៥ម៉ឺនរៀល មួយអង្គភាព២០ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments