Ad Code

ឃុំខ្លួន​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ ពីបទ​ឆបោក​ប្រាក់​៥​លាន​ដុល្លារ​



​​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​ការ​ឆបោក​ប្រាក់​ចំនួន​៥​លាន​ដុល្លារ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ កាលពី​ល្ងាច​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩​ ដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ ពីបទ​ឆបោក។​

ជនជាប់ចោទ​ទាំង​២​នាក់​ម្នាក់​ ឈ្មោះ CHEN DAOMIN ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​(​ប្តី​) និង​ម្នា​ក់ ឈ្មោះ LIN XUEFANG អាយុ​៥០​ឆ្នាំ​(​ប្រពន្ធ​)។​

ព្រះរាជអាជ្ញា​អម​សាលាដំបូង​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​នោះ ដោយសារ​ ជនជាប់ចោទ​មាន​មុខ​របរ​ជា​នាយក​ធនាគារ​មួយ​នៅ​ស្រុក​ចិន ហើយ​ត្រូវ​បាន​អតិថិជន​ប្តឹង​ពាក់ព័ន្ធ​លើទឹក​ប្រាក់​ជិត​៥​លាន​ដុល្លារ​អាមេរិក ដែល​ប្តី​ប្រពន្ធ​២​នាក់​នោះបាន​ឆបោក​យកមក ហើយ​បានគេច​ខ្លួន​មក​រស់នៅ​ស្រុក​ខ្មែរ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៨​កុម្ភៈ នៅ​រាជធានី​ភ្នំពេញ។​

បន្ទាប់ពី​ចាប់ខ្លួន ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ ឆបោក។

សមត្ថកិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​រង​នូវ​បណ្ដឹង​ឆបោក លើទឹក​ប្រាក់​ជិត​៥​លាន​ដុល្លារ​អាមេរិក លុយ​នោះ​ថា​ បាន​យកទៅដាក់​ហ៊ុន​ទិញ​ខុន​ដូរ​មួយ​កន្លែង​ នៅ​ក្រុងភ្នំពេញ ដែលមាន​តម្លៃ​ដល់​ទៅ​៣០​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ បាន​បដិសេធ​ទាំង​នៅ​សមត្ថកិច្ច ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យកា​ដែរ​ថា ខ្លួន​មិនបាន​ជាប់ពន្ធ​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ពួកគេ​២​នាក់​ប្តី​ប្រពន្ធ​ បាន និង​ទទូច​សុំ​ឲ្យ​មានការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ទោះជា​យ៉ាង​ណាក្តី ​សំណុំ​រឿងនេះ បាន​ចាត់​បញ្ជូនទៅ​ដល់ដៃ​ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត ហើយ​រហូតមកដល់​ថ្ងៃទី​០២​មិនា តុលាការ​បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​សិន​ ដើម្បី​បន្ត​នីតិវិធី​នៅពេល​ក្រោយ​ទៀត​ ដោយសារ​ជនជាប់ចោទ​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​បំណុល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu