បាត់ដំបង​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី បាន ដឹកនាំ ក្រុមការងារ​នៃ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ USAID បានរួម​គ្នា​ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​នានា ដែល​បាន និង​កំពុង​ទទួល​ការជួយ​គាំទ្រ​ពី USAID ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា នៃ​នៃ​គម្រោង​ស្តីពី​ការបង្កើន​ធនធាន​ជលផល​តាម​វាលស្រែ ដំណាក់កាល​ទី​២ របស់​អង្គការ USAID។



​ក្រសួង​បាន​ឲ្យ​ដឹង​ថា គំរោង​ស្តី​ពី​ការ​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជា ដំណាក់កាល​ទី​២ (Feed The Future Cambodia - Rice Field Fisheries II) ដែល​ទទួលបាន ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ USAID ប្រមាណ ៣២​ម៉ឺន​ដុល្លារ​សម្រាប់ ៣២ សហគមន៍​នេសាទ​នៅ​ទូទាំង​ខេត្ត រីឯ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ជួយ​គាំទ្រ​ដល់​ការងារ​បច្ចេកទេស ការរៀបចំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​សហគមន៍ ពូជ​ត្រី ការរៀបចំ​ជម្រក​ស្រះ​ត្រី​ពូជ និង​ផ្សព្វផ្សាយ​ច្បាប់​សហគមន៍​។ ដោយ​គម្រោង​នេះ​ផ្តោត​លើ​ការ​លើកកម្ពស់​ចំណីអាហារ និង​សន្តិសុខ​អាហារូបត្ថម្ភ​របស់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្ត ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​តាមរយៈ​លើកកម្ពស់​ផលិតកម្ម​ស្រូវ ការធ្វើ​វារីវប្បកម្ម និង​ប្រព័ន្ធ​ផលិត​ចំណីអាហារ​និង​ស្បៀង​។



ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះពិនិត្យ នេះ ជា​កម្មវិធី​ទី​៥ ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​មកកាន់​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​របស់​លោក រដ្ឋមន្ត្រី និង​សហការី​។ នៅ​រសៀល​ថ្ងៃ​ដដែល លោក រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ភូមិ​បឹង​កំពែង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ក្នុង​បំណង​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​ស្តីពី​ការ​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជា ដំណាក់កាល​ទី​២ (Feed The Future Cambodia - Rice Field Fisheries II) ដែល​ទទួលបាន ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ USAID ប្រមាណ ៣២​ម៉ឺន​ដុល្លារ​សម្រាប់ ៣២ សហគមន៍​នេសាទ​នៅ​ទូទាំង​ខេត្ត រីឯ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ជួយ​គាំទ្រ​ដល់​ការងារ​បច្ចេកទេស ការរៀបចំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​សហគមន៍ ពូជ​ត្រី ការរៀបចំ​ជម្រក​ស្រះ​ត្រី​ពូជ និង​ផ្សព្វផ្សាយ​ច្បាប់​សហគមន៍​។ ដោយ​គម្រោង​នេះ​ផ្តោត​លើ​ការ​លើក​កម្ពស់​ចំណីអាហារ និង​សន្តិសុខ​អាហារូបត្ថម្ភ​របស់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​តាមរយៈ​លើកកម្ពស់​ផលិតកម្ម​ស្រូវ ការ​ធ្វើ​វារីវប្បកម្ម និង​ប្រព័ន្ធ​ផលិត​ចំណីអាហារ​និង​ស្បៀង​។



បន្ទាប់ពី​លោកពូ អោក ឆឹ​ម ប្រធាន​ក្រុម​ប្រឹក្សាឃុំ និង​លោកពូ នួន មេ​ត ប្រធាន​សហគមន៍​ស្រះ​ជម្រក​ត្រី​បឹង​កំពែង បាន​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​បាន​ជ្រាប​ពី​ស្ថានភាព​រដ្ឋបាល សន្តិសុខ​សង្គម សកម្មភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការងារ​សហគមន៍ កិច្ចការ​អភិវឌ្ឍ និង​អភិរក្ស​បឹង​ជម្រក​ត្រី​បឹង​កំពែង​រួចមក លោកស្រី​យូ មី​កូ ឃូ​រ៉ា បាន​រាយការណ៍​ជូន​ប្រតិភូ​ដោយ​សង្ខេប​អំពី​គោលបំណង​របស់​គម្រោង​លទ្ធផល​សម្រេច​បាន បញ្ហា​ប្រឈម ការងារ​គ្រប់គ្រង​ស្រះ​ជម្រក​ត្រី​សហគមន៍ ការការពារ ការអភិវឌ្ឍ និង​អភិរក្ស​ជម្រក​ត្រី​សហគមន៍​។ ក្រៅពី​ផល​ត្រី គម្រោង​ក៏បាន​អនុវត្ត​លើ​ការ ផលិត​ទឹក​ស្អាត ការបង្កើត​សួន​បន្លែ​គ្រួសារ ធ្វើស្រែ ដំឡូង​មី និង​ការ​សន្សំ​ប្រាក់​។​ល​។ សម្រាប់​យកមក​បម្រើកា​រ​នៅក្នុង​សហគមន៍​។



មាន​មតិ​សំណេះសំណាល​ជា​មួល​ប្រជា​សហគមន៍ លោក រដ្ឋមន្ត្រី​ជាថ្មី​ម្តង​ទៀត​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ USAID ដែល​បាន​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​មូលដ្ឋាន​ដើម្បី​បង្កើត​ការងារ ប្រាក់ចំណូល និង​រួមចំណែក​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​។ លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​សមាជិក​សហគមន៍​ដែល​បាន​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​ប្រកបដោយ​ភាព​វៃឆ្លាត និង​ការទទួលខុសត្រូវ​ខ្ពស់​។ ជា​មួយ​គ្នា​នេះ​ដែរ លោក​បាន​បញ្ជាក់ថា​ ការងារ​អភិវឌ្ឍ​សហគមន៍​នេសាទ​គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​សំខាន់ៗ​របស់​ក្រសួង​ក្នុងការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ជន​ផល​ឲ្យ​មាន​និរន្តរភាព បង្កើន​ការ​ផ្គត់ផ្គង់​បរិមាណ​ផល​ចាប់ពី​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ដោយ​កាត់បន្ថយ​ផល​ចាប់ពី​បឹង ស្ទឹង និង​ទន្លេ​ធម្មជាតិ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ប្រជា​នេសាទ​។ ជាក់ស្តែង​សមិទ្ធផល​ដែល​គម្រោង​សម្រេចបាន គឺ​បាន​ចូល​រួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណូល​គ្រួសារ និង​កាត់បន្ថយ​ភាព​ក្រីក្រ ហើយ​វា​ពិតជា​បាន​ចូលរួមចំណែក​គាំទ្រ និង​សម្រេច​បាន​តាម​គោលនយោបាយ​របស់​ក្រសួង ក៏ដូចជា​របស់​រាជរដ្ឋាភិបាល៕




Source: Kampuchea Thmey Daily