Ad Code

បញ្ជូន​នាយករង សាលា​ភាសា​អង់គ្លេស​រំលោភ​សិស្ស​មក​តុលាការ



ភ្នំពេញ ៖ នាយករង​សាលា​ភាសារ​អង់គ្លេស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សិស្សស្រី ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ​ហើយ​នា​ថ្ងៃទី២១ ខែ​មីនា​នេះ​ ដើម្បី​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់។

ទោះបី​យ៉ាង​ណា អយ្យការ​អម​តុលាការ​កំពុង​សាកសួរ​ជន​ល្មោភកាម​នេះ​នៅឡើយ។ សិស្ស​ស្រី​រងគ្រោះ​ឈ្មោះ ញ ស ណ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ ចិន មករា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩​និង​០០​នាទី។

កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៤០​នាទី ក្មេងស្រី​រងគ្រោះ កំពុងតែ រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​ឈ្មោះ សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ពេលនោះ​ជនសង្ស័យ ដែលជា​នាយករង​សាលា​ភាសា​អង់គ្លេស​ខាងលើ បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ ដើរលេង រួច​ក្មេងស្រី​រងគ្រោះ​ក៏​យល់ព្រម ហើយ​ជនសង្ស័យ​ក៏បាន​បើក​ម៉ូតូ ជិះ​ឌុប​គ្នា​តាម​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ផ្ទះសំណាក់​ភ្នំ​មាស តាមផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ក៏បាន​បើក​ម៉ូតូ​ម៉ាក​ខាងលើ​ឌុប​ក្មេងស្រី​រងគ្រោះ​ចូលទៅ​ជួល​បន្ទប់ មិន​ចាំ​លេខ​ដេក ហើយ​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ថា​ បង​ស្រលាញ់​អូន​ឯង ចង់បាន​ខ្លួនប្រាណ​អូន​ឯង រួច​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោអាវ ចេញ​អស់ហើយ​រំលោភ​សេពសន្ថវៈ​បាន សម្រេច​មួយ​លើក រួច​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ថា ទៅវិញ​កុំ​និយាយប្រាប់​ក្រុមគ្រួសារ និង​អ្នកដទៃ​ឡើយ។

រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា ម៉ោង​១២​និង​១៥​នាទី ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ​ឲ្យ​ទៅ​ជួយ​រៀបចំ​អីវ៉ាន់​នៅក្នុង​សាលា​ខាងលើ ពេល​ក្មេងស្រី​រងគ្រោះ​ទៅដល់​ជន សង្ស័យ​ក៏បាន​នាំចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​មួយ លើក​ទៀត ហើយ​បាន​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ដូច​ខាង​លើ​ដែរ។

លុះដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ វេលា ម៉ោង​១៦​និង​៣០​នាទី ក្រុម​គ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​មានការ​សង្ស័យ​ឃើញ​ក្មេងស្រី​រងគ្រោះ​មាន​សភាព​ស្ងៀមស្ងាត់ សម្ងំ​តែ​ក្នុង​បន្ទប់ និង​បាន​និយាយប្រាប់​បងៗ​ថា​ចង់តែ​ស្លាប់ ទើប​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​លួងលោម​សួរនាំ ហើយ​ក្មេង​រង​គ្រោះ​ក៏ បាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់ ឪពុកម្តាយ និង​ក្រុម​គ្រួសារ​ឲ្យ​បានដឹង​រឿងហេតុ​ខាងលើ​តែម្តង ហើយ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ទើប​ឈ្មោះ ស៊ុន ចិន្តា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយ បង្កើត​របស់​ក្មេងស្រី​រងគ្រោះ បាន​នាំ​ក្មេងស្រី​រងគ្រោះ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ក៏បាន​ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​នឹង​វត្ថុ​តាង ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា ចុច​ពិល ពណ៌​ក្រហម​លាយ​ខ្មៅ យក​មក​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ដើម្បី​ធ្វើការ​សាកសួរ។ ជន​ល្មោភកាម​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួងលោម​ក្មេងស្រី​ទៅ​រួមភេទ​អញ្ចឹង​មែន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu