Ad Code

មនុស្ស​១៩​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង ការ​វាយឆ្មក់​នៅ​ប្រេស៊ីល​ពាក់ព័ន្ធ​ការ កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូន​



​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​១៩​នាក់​នៅ​ក្នុង​ការ​វាយឆ្មក់​ទូទាំង​ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​កំណត់​គោលដៅ​លើ​ក្រុម​មន្ត្រី​ការពារ​បរិស្ថាន​និង​ក្រុមហ៊ុន​នានា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូន​។

​ប្រតិបត្តិ​ការ​នេះ​គឺ​ស្រប​ពេល​ជាមួយ​នឹង​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី Brasilia ដោយ​ជន​ជាតិដើម​ភាគតិច​ដែល​ទាមទារ​ឲ្យ​មានការ​ការពារ​ដី​របស់​ពួកគេ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ពី​អ្នក​ជីក​រ៉ែ អ្នក​កាប់​ឈើ​និង​កសិករ​ក៏ដូចជា​របាយការណ៍​ថ្មី​ដែល​ព្រមាន​អំពី​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូន​ផង ដែរ​។​ មន្ត្រីប៉ូលិស​សហព័ន្ធ​ដែល មាន​ដីកាចាប់ខ្លួន​ចំនួន​២៩​និង​ដីកា​ឆែកឆេរ​និង​រឹបអូស​ជាង​១០០​បាន​អនុវត្ត​ប្រតិ​ប​ត្ដិ​ការ​នៅក្នុង​រដ្ឋ​ចំនួន​ប្រាំបី​និង​សង្កាត់​សហព័ន្ធ Brasilia​។

​ប៉ូលិស​បាន​និយាយ​នៅ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​កំណត់​គោលដៅ​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​យកចេញ កេងប្រវ័ញ្ច​និង​ជួញដូរ​ឈើ​ដោយ​ខុសច្បាប់​ព្រមទាំង​មន្ត្រី​ពុករលួយ​នៅ ក្នុង​ភ្នាក់ងារ​ការពារ​បរិស្ថាន​និង​ក្រុមហ៊ុន​ឈើ​ផង​ដែរ​។ទឹកប្រាក់​ប្រហែល​៥០​លាន Reais (១២​លាន​ដុល្លារ​) ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ក៏​ត្រូវ​បាន​បង្កក​ផងដែរ​។

​អ្នកនាំពាក្យ​ប៉ូលិស​សហព័ន្ធ​បាន​ប្រាប់ AFP ថា អតីត​បុគ្គលិក​ម្នាក់​នៃ​វិទ្យាស្ថាន​បរិស្ថាន​និង​ធនធាន​កកើត​ឡើងវិញ​របស់​ប្រេស៊ីល​គឺជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចំនួន​១៩​នាក់​ដែល​ត្រូវ បាន​ចាប់ខ្លួន​។ការស៊ើបអង្កេត​ដែល​ឈាន​ទៅដល់​ការ​វាយឆ្មក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​នាំ​ឲ្យ​មានការ​រឹបអូស​កុងតឺន័រ ចំនួន​៤០០​ដែល​ផ្ទុក​ឈើ​៨,០០០​ម៉ែត្រ​គូប​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៧​ផង​ដែរ​នៅ​ច្រក​កំពង់ផែ Manaus ដែលជា​ទីក្រុង​ធំ​របស់​តំបន់​អា​ម៉ា​ហ្សូន​។

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន​និយាយថា ការដឹកជញ្ជូន​ដោយ​ខុសច្បាប់​រួមមាន​កុងតឺន័រ​ចំនួន​១៤០​សម្រាប់​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប អាស៊ី​និង​អាមេរិក​ខាងជើង​។​ ​យោងតាម​ការវាយតម្លៃ​ប្រចាំឆ្នាំ​របស់​អ្នកវិទ្យាសាស្ដ្រ​នៅ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (GFW) បាន​ឲ្យ​ដឹងថា ការបំផ្លិចបំផ្លាញ​ព្រៃឈើ​បឋម​ជិត​១​ភាគ​៣​នៅ លើ​ពិភពលោក​គឺ​បាន​កើតឡើង​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ពោលគឺ​ស្មើនឹង​១៣,៥០០​គីឡូម៉ែត្រ​ការ៉េ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu