Ad Code

​សម្តេច​តេ​ជោ ហ៊ុន សែន ៖ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​នឹងមិន​ផ្ដល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ



​ភ្នំពេញ ៖ ថ្លែង​ទៅកាន់​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី២៦ ខែ មេសា នា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉េកាំង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​នឹង​មិន​ផ្ដល់​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ជាមួយនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​រិះគន់​ចំពោះ ទស្សនៈ​មួយចំនួន​ដែល​យល់ថា​ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​បណ្ដាល​ឲ្យ​ប្រទេស​មួយចំនួន​ជាប់អន្ទាក់​បំណុល​។

​ពិធី​បើក​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​ កាល​ពី​ព្រឹក​ថ្ងៃទី២៦ ខែ មេសា​នា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉េកាំង។ ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​មកពី​៤០ ប្រទេស និង អ្នកតំណាង​មកពី​ជាង ១០០ ប្រទេស ក្នុង​ទ្វីបអាស៊ី​អឺរ៉ុប​និង​អាហ្វ្រិក​,​ប្រមុខ​អង្គការសហប្រជាជាតិ​,​ប្រធាន​ធនាគារពិភពលោក​,​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី​,​សហគ្រិន​,​អ្នកជំនាញ​ខាង​កិច្ចការ​ហិរញ្ញវត្ថុ​ប្រមាណ ១.២០០​នាក់​ រួម​ទាំង​អ្នកសារព័ត៌មាន​អន្តរជាតិ​មកពី​១១០​ប្រទេស​លើ​ពិភពលោក​បាន​ចូលរួម​ផងដែរ។



សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ លោក ស៊ី​ជីន​ពីង​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចិន និង ប្រជាជន​ចិន​ទាំងអស់ ចំពោះ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​និង​ធំធេង​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​ក្នុង​រយៈពេល​ជិត​៦​ឆ្នាំ​នៃ​ការអនុវត្ត​កន្លងមក​។ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​សម្រេច​បាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និង​លើ​សកលលោក​ទាំង​ការ​តភ្ជាប់​គ្រប់​ប្រព័ន្ធ​រូបវ័ន្ត​និង​អ​រូបវ័ន្ត​ការ​បន្ស៊ី​និង​ការ​សម្របសម្រួល​គោលនយោបាយ​អភិវឌ្ឍន៍​ការ​វិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ការ​វិនិយោគ​និង​ការផ្លាស់ប្ដូរ​វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ដែល​វឌ្ឍនភាព​ទាំងនេះ​ ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​លំហូរ​ពាណិជ្ជកម្ម​លំហូរ​មូលធន​លំហូរ​ទេសចរណ៍​ការផ្លាស់​ប្ដូរ​វប្បធម៌​និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។ ប្រការ​នេះ​ពិតជា​បានរួម​ចំណែក​ដល់​ការ​លើកស្ទួយ​សុខុមាលភាព​និង​ការអភិវឌ្ឍ​តំបន់​របស់​យើង​ទាំង​ក្នុង​វិស័យ​សន្តិសុខ​សេដ្ឋកិច្ច​និង​សង្គម​លើសពីនេះ​ទៀត​ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​នេះ​គឺជា​សញ្ញា​នៃ​ការរីកដុះដាល​និង​ភាព​កាន់តែ​រឹងមាំ​ជា​លំដាប់​នូវ​ការផ្តល់​សេចក្តី​គាំទ្រ​និង​ការ​ជឿទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​សម្រាប់​ការ​លើកកម្ពស់​សន្តិភាព​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពង្រឹង​វិបុលភាព​តំបន់​និង​នៅលើ​សកលលោក​។



​ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួច​ផ្តើម ​«​ខ្សែក្រវាត់​និង​ផ្លូវ​» ​វេទិកា​លើក​ទី​២​នា​ពេល​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំង​អស់​គ្នា​ដែលជា​ប្រជាជាតិ​មានការ​ជឿជាក់​លើស​កល​ភា​វូ​ពាណិជ្ជកម្ម​និង​ការ​បើកចំហ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​ជា​ដៃគូ​យូរអង្វែង​រួមគ្នា​ពង្រឹងកម្លាំង​សាមគ្គី​និង​ពូត​ដៃ​គ្នា​ការពារ​ផលប្រយោជន៍​និង​វិបុលភាព​រួម​ពិភាក្សា​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ និង​ ការ​ប្តេជ្ញាចិត្ត​យ៉ាងពិត​ប្រាកដ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​បន្ថែម​ទៀតហើយ​បោះជំហាន​ទៅមុខ​ឥត​ងាករេ​លើ​មាគ៌ា​មួយ​កាន់តែ​ច្បាស់លាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ក្នុង​ស្មារតី​ខិតខំ​រួមគ្នា​ចែករំលែក​ផលប្រយោជន៍​រួមគ្នា​និង​ទទួល​ឱកាស​ដូចគ្នា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា នៅក្នុង​យុគ្គ​ឌីជីថល​ពិភពលោក​ទាំងមូល​លែង​បែង​ចែក​ជា​ទ្វីប​ទៀតហើយ​យើង​ទាំងអស់គ្នា​រស់នៅ​យ៉ាង​កៀក​បង្កើយ​ដោយ​រួមសុខ​រួមទុក្ខ​ហើយ​ខ្ញុំ​យល់ថា​មានតែ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​វាសនា​រួមគ្នា​ប៉ុណ្ណោះ​ដែល​នឹង​ទ្រទ្រង់​មនុស្សជាតិ​ទាំងមូល​អាច​បន្ត​រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា​និង​សន្តិភាព​។ នេះ​ជា​អ្វីដែល​ខ្ញុំ​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​គំនិត​ផ្តួច​ផ្តើម ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​។ ប្រការ​ដែល​មហាអំណាច​សេដ្ឋកិច្ច​មួយ​មាន​ឧ​ត្ត​ម​គតិ​និង​មនសិការ​គិតគូរ​ដល់​ការ​កសាង​សហគមន៍​វាសនា​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ទាំង​តូច​និង​ធំ​ជា​គតិបណ្ឌិត​គំរូ​ប្រកបដោយ​វីរភាព​ហើយក៏​ជា​កាយវិការ​ដ៏​ទន់ភ្លន់​គួរ​ឲ្យ​គោរព​កោតសរសើរ​សមជា​អរិយ​ប្រទេស​។ ខ្ញុំ​រំពឹង​ថា ​បណ្តា​ប្រទេស​និង​សេដ្ឋកិច្ច​ដែល​មាន​ភាព​រីកចម្រើន​លូតលាស់​និង​រុងរឿង​នានា​នឹង​ប្រកាន់យក​លំ​អាន​និង​ទស្សនវិជ្ជា​ «​រួមគ្នា​ពោលគឺ​ប្រទេស​ខ្លាំង​ជួយ​ប្រទេស​ខ្សោយ​ប្រទេស​មាន​ជួយ​ប្រទេស​ដែល​នៅ​ខ្វះខាត​ក្នុង​គោលដៅ​តែមួយ​និង​រួមគ្នា​ជួយ​គ្នា​ដើម្បី​ឲ្យ​យើង​មាន​វាសនា​អនាគត​រុងរឿង​ដូចគ្នា​។

ក្នុង​រយៈពេល​ជិត​៦​ឆ្នាំ​ នៃ​ការអនុវត្ត​កន្លងមក​គំនិត​ផ្តួច​ផ្តើម ​«​ខ្សែក្រវាត់​និង​ផ្លូវ​» ​សម្រេចបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់​សម្គាល់​ជាច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​លើ​សកលលោក​ទាំង​ក្នុង​ការតភ្ជាប់​រូបវ័ន្ត​និង​អ​រូបវ័ន្ត​កា​រប​ន្ស៉ី​និង​សម្របសម្រួល​គោលនយោបាយ​ការវិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ការ​វិនិយោគ​និង​ការផ្លាស់ប្តូរ​វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ដែល​វឌ្ឍនភាព​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​លំហូរ​ពាណិជ្ជកម្ម​លំហូរ​មូលធន​លំហូរ​ទេសចរណ៍​ការផ្លាស់​ប្តូរ​វប្បធម៌​និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។

​ប្រការ​នេះ​បាន​ចូល​រួម​ចំណែក​ដល់​ការ​លើកស្ទួយ​សុខុមាលភាព​ និង ការ​អភិវឌ្ឍ​តំបន់​របស់​យើង​ទាំង​ក្នុង​វិស័យ​សន្តិសុខ​សេដ្ឋកិច្ច​និង​សង្គម​។ លើស​ពី​នេះ​ទៀត​ ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា​«​ខ្សែក្រវាត់​និង​ផ្លូវ​»​លើក​ទី​២​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​នេះ​ជាស​ញ្ញា​នៃ​ការ​រីកដុះដាល​និង​ភាព​កាន់តែ​រឹងមាំ​ជា​លំដាប់​នូវ​ការ​ផ្តល់​សេចក្តី​គាំទ្រ​និង​ការ​ជឿទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​» ​សម្រាប់​ការ​លើកកម្ពស់​សន្តិភាព​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពង្រឹង​វិបុលភាព​តំបន់​និង​នៅលើ​សាកលលោក​។

ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ «​ខ្សែក្រវាត់​និង​ផ្លូវ​» ​វេទិកា​លើក​ទី​២​នា​ពេល​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា​ ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើស​កល​ភា​វូ​ពាណិជ្ជកម្ម​និង​ការបើកចំហ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​ជា​ដៃគូ​យូរអង្វែង​រួមគ្នា​ពង្រឹងកម្លាំង​សាមគ្គី​និង​ពូត​ដៃ​គ្នា​ការពារ​ផលប្រយោជន៍​និង​វិបុលភាព​រួម​ពិភាក្សា​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​និង​ការប្តេជ្ញាចិត្ត​យ៉ាងពិត​ប្រាកដ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​បន្ថែម​ទៀតហើយ​បោះជំហាន​ទៅមុខ​ឥត​ងាករេ​លើ​មាគ៌ា​មួយ​កាន់តែ​ច្បាស់លាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ក្នុង​ស្មារតី​ខិតខំ​រួមគ្នា​ចែករំលែក​ផលប្រយោជន៍​រួមគ្នា​និង​ទទួល​ឱកាស​ដូចគ្នា​។

​នៅក្នុង​យុគ្គ​ឌីជីថល​ពិភពលោក​ទាំងមូល​ លែង​បែង​ចែក​ជា​ទ្វីប​ទៀតហើយ ​យើង​ទាំងអស់​គ្នា​រស់នៅ​យ៉ាង​កៀក​បង្កើយ​ដោយ​រួមសុខ​រួមទុក្ខ​ហើយ​ខ្ញុំ​យល់ថា​មានតែ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​វាសនា​រួមគ្នា​ប៉ុណ្ណោះ​ដែល​នឹង​ទ្រទ្រង់​មនុស្សជាតិ​ទាំងមូល​អាច​បន្ត​រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា​និង​សន្តិភាព​។ នេះ​ជា​អ្វីដែល​ខ្ញុំ​វាយតម្លៃ​ខ្ពស់បំផុត​ចំពោះ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​។ ប្រការ​ដែល​មហាអំណាច​សេដ្ឋកិច្ច​មួយ​មាន​ឧ​ត្ត​ម​គតិ​និង​មនសិការ​គិតគូរ​ដល់​ការកសាង​សហគមន៍​វាសនា​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ទាំង​តូច​និង​ធំ​ជា​គតិបណ្ឌិត​គំរូ​ប្រកបដោយ​វីរភាព​ហើយក៏​ជា​កាយវិការ​ដ៏​ទន់ភ្លន់​គួរឱ្យ​គោរព​កោតសរសើរ​សមជា​អរិយ​ប្រទេស​។​ខ្ញុំ​រំពឹងថា​ បណ្តា​ប្រទេស​និង​សេដ្ឋកិច្ច​ដែលមាន​ភាព​រីកចម្រើន​លូតលាស់​និង​រុងរឿង​នានា​នឹង​ប្រកាន់យក​លំ​អាន​និង​ទស្សនវិជ្ជា​«​រួមគ្នា​ពោលគឺ​ប្រទេស​ខ្លាំង​ជួយ​ប្រទេស​ខ្សោយ​ប្រទេស​មាន​ជួយ​ប្រទេស​ដែល​នៅ​ខ្វះខាត​ក្នុង​គោលដៅ​តែមួយ​និង​រួមគ្នា​ជួយ​គ្នា​ដើម្បីឱ្យ​យើង​មាន​វាសនា​អនាគត​រុងរឿង​ដូចគ្នា​។

​សម្តេច​តេ​ជោ​បន្តថា​បច្ចុប្បន្ន​សាធារណ​រដ្ឋ ប្រជាមានិត​ចិន​បាន​ក្លាយជា​មហាអំណាច​ដ៏​ធំ​ទី​១​នៅ​អាស៊ី​និង​ធំ​ទី​២​នៅលើ​សកលលោក​។ កត្តា​នេះ​បានធ្វើឱ្យ​មានការ​ចូលរួម​ចំណែក​និង​ការទទួលខុសត្រូវ​រប​ស់​ប្រទេស​ចិន​នៅក្នុង​ការអភិវឌ្ឍ​ក្នុង​តំបន់​និង​លើស​កលោក​ពិតជា​មាន​ភា​ព​ចាំបាច់​ខ្វះ​មិនបាន​។ ការ​ដាក់ចេញ​និង​អនុវត្តន៍​នូវ​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​ជា​សក្ខីកម្ម​មួយ​យ៉ាង​ប្រត្យក្ស​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ក្នុងការ​រួមចំណែក​ជំរុញ​អភិវឌ្ឍន៍​តំបន់​និង​សកលលោក​។ យើង​ដឹង​ហើយ​ថា​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​នេះ​គឺជា​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​លើ​សកលលោក​និង​ជា​យន្តការ​មួយ​ដែល​ផ្តល់​ធនធាន​ដល់​ប្រទេស​នានា​ក្នុង​សកលលោក​ពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​សម្រាប់​បំពេញ​គម្លាត​តម្រូវការ​ហិរញ្ញប្បទាន​ដើម្បី​បង្កើន​ការតភ្ជាប់​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​វប្បធម៌​។ ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដែលជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​និង​ជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​រវាង​ប្រទេស​ទាំងពីរ​។​គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១៦១​កំពុង​ធ្វើ​សហប្រតិបត្តិការ​។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​១៤៨​និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុ​ជាជាង​២​ម៉ឺន​នាក់​។ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុង​ព្រះ​សីហនុ​ជំហាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ​៨​ម៉ឺន​នាក់​បន្ថែម​ទៀត​។ សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា​និង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ខុសប្លែក​ពី​ទស្សនៈ​មួយចំនួន​ ដែល​យល់​ឃើញ​ថា ​គំនិត​ផ្តួចផ្តើម​នេះ​នឹង​បណ្តាល​ឲ្យ​ប្រទេស​មួយ​ចំនួន​ជាប់អន្ទាក់​បំណុល​។ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​អាច​ចរចា​និង​រៀបចំ​គម្រោង​នេះ​ដោយ​ឈរ​លើ​ស្មារតី​ការពារ​ផលប្រយោជន៍​ជូន​ជាតិ​និង​ប្រជាជន​របស់​ខ្លួន​ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​សម្រេច​បាន​នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ​ដែល​មិន​បង្កើត​បន្ទុក​ហិរញ្ញវត្ថុ​និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀតផង​។

​សម្តេច​តេ​ជោ​បន្ត​ទៀត​ថា ដោយ​ឈរ​លើ​ស្មារតី​ខិតខំ​រួមគ្នា​ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា​និង​ទទួល​បាន​ឱកាស​ដូចគ្នា​។​ ខ្ញុំ​យល់ថា​ គំនិត​ផ្តួច​ផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​នឹង​មិន​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​យើង​មាន​សិទ្ធិ​និង​ជម្រើស​ក្នុង​ការ​សម្រេច​យក​តែ​អ្វី​ដែល​យើង​ចង់បាន​និង​ប្រភេទ​ហិរញ្ញប្បទាន​ណា​ដែល​យើង​ត្រូវការ​ហើយ​អនុវត្តន៍​គម្រោង​ទាំងនោះ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​ពង្រឹង​ភាពជា​ម្ចាស់​និង​ភាពជា​អ្នកដឹកនាំ​ការអភិវឌ្ឍ​ជាតិ​របស់​ខ្លួន​។ ជាក់ស្តែង​ស្ថានភាព​បំណុល​របស់​កម្ពុជា​មក​ដល់​ពេល​នេះ​ស្ថិត​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ​ដោយសារ​យើង​មាន​គោលនយោបាយ​និង​បាន​អនុវត្ត​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​វិន័យ​ហ្មត់ចត់​តឹងរ៉ឹង​ព្រមទាំង​ផែនការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​យ៉ាងច្បាស់​ដោយ​ផ្តល់​អាទិភាព​និង​ការរៀបចំ​អភិវឌ្ឍន៍​តាម​លំដាប់លំដោយ​ជា​ប្រព័ន្ធ​ប្រទាក់ក្រឡា​គ្នា​និង​ធានា​ស​ង្គ​ត្តភាព​រវាង​ផែនការ​សកម្មភាព​និង​គម្រោង​ថ្នាក់​ជាតិ​ជាមួយនឹង​ផែនការ​សកម្មភាព​និង​គម្រោង​ថ្នាក់ក្រោម​ជាតិ​ក៏ដូចជា​ធានា​ស​ង្គ​ត្តភាព​ជាមួយ​ផែនការ​សកម្មភាព​និង​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ទាំងអស់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ជាក់ស្តែង​និយម​ឆ្លើយតប​ទៅ​នឹង​អាទិភាព​និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផងដែរ​។



ជា​រួម​សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​កំពុង​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្តៅ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​បស់​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើ​សកលលោក​ដើម្បី បុព្វហេតុ​សន្តិសុខ​សន្តិភាព​ភាព​សុខដុមរមនា​វិបុលភាព​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ក្នុង​ស្មារតី​នេះ​យើង​ពិតជា​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ជំរុញ​កសាង​សាមគ្គីភាព​និង​ការយោគយល់​គ្នា​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌​សាមគ្គីភាព​មិត្តភាព​និង​ជំនឿ​ទុកចិត្ត​និង​សមភាព​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​រវាង​ប្រជាជន​និង​ប្រជាជន​របស់​យើង​។

ថ្លែង​សុន្ទរកថា​ពិធី​បើក​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លោក ស៊ី​ជីន​ពីង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ជា​ម្ចាស់ផ្ទះ​មានប្រសាសន៍ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ជា​ការ​លើក​ទិសដៅ​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម ហើយ​ការចូលរួម​ក្នុង​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​នេះ​បាន​ជួយ​បើកចំហ​នូវ​ឱកាស​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ត្រូវ​បាន​ឈរលើ​គោលការណ៍​នៃ​ភាព​ស្មើភាព​គ្នា​និង​ផលប្រយោជន៍​ទៅវិញទៅមក​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ឈ្នះ​ឈ្នះ និង​ការអភិវឌ្ឍ​ជារួម​។

លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ទៀត​ផង​ដែរ​ថា​គោលការណ៍​នៃ​ការពិគ្រោះ​យោបល់​ដ៏​ទូលំទូលាយ​ការរួបរួម​គ្នា​និង​ការ​ចែករំលែក​ផលប្រយោជន៍​គួរតែ​ត្រូវ​បានលើកឡើង ហើយក៏​ត្រូវធ្វើ​ការបើក​ចំហ និង​គោរព​តាម​វិធីសាស្ត្រ​បៃតង និង​ស្អាត​ផងដែរ​។ បន្ថែម​ពីនេះ​គ្រប់គ្នា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​ការអភិវឌ្ឍ​ដែល​ប្រកបដោយ​ចីរភាព​ថែមទៀត​។

លោក ស៊ី ជិន​ពីង ក៏បាន​ធ្វើការ​សន្យា​ផង​ដែរ​ក្នុងនាម​ជា​មេដឹកនាំ​នៃ​ប្រទេស​ចិន​ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​នៃ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​នានា​និង​ការចូលរួម​សម្ព័ន្ធភាព​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​បៃតង​ស្ថិតនៅក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​។ លោក ស៊ី ក៏បាន​លើកឡើង​នៅមុន​នេះដែរ​ថា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​មិនមែន​ជា​របស់​ចិន​ផ្តាច់មុខ​នោះ​ឡើយ​ដោយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ត្រូវបាន​ស្វាគមន៍​ដើម្បី​កសាង​អនាគត​រួម​។

នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២​នៅ​ថ្ងៃទី ២៦ ខែមេសា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា​«​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវៈ​បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ​«​ការ​ជំរុញ​ការ​តភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»​។

សម្រាប់​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ​កម្មវិធី​ចំនួន ១២ ត្រូវបាន​រៀបចំឡើង​ដោយ​រួមមាន​ការតភ្ជាប់​គោលនយោបាយ​(Policy Connectivity),​ការតភ្ជាប់​ហិរញ្ញវត្ថុ (Financial Connectivity),​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន (People-to-People Connectivity),​វេទិកា​ផ្លាស់ប្តូរ​គំនិត​(Think-tank Exchanges),​វិថី​សូត្រ​ប្រណីត (Clean Silk Road),​ការលើកកម្ពស់​តំបន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម (Economic and Trade Cooperation Zone Promotion),​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Connectivity),​ការតភ្ជាប់​ពាណិជ្ជកម្ម (Trade Connectivity),​វិថី​សូត្រ​បច្ចេកវិទ្យា (Digital Silk Road),​វិថី​សូត្រ​បៃតង​(Green Silk Road),​វិថី​សូត្រ​នៃ​របកគំហើញ​ថ្មី (Silk Road of Innovation)​និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​(Sub-national Cooperation)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu