Ad Code

លោក​អភិបាលរង​ខេត្ត​ និង​លោកស្រី មួន គុ​ន្ធា​ តំណាង​អង្គការ​ស៊ី​ដូ បាន​ផ្តល់​ពូជស្រូវ​ផ្កា​រំដួល​ និង​ ជី ​ដល់​ពលរដ្ឋ​​០៤​ភូមិ ​ក្នុងស្រុក​បន្ទាយ​អំពិល​



​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ពិធី​ដាក់​ដំណើរ​ការ​គម្រោង លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ចំនួន​បួន​ភូមិ ក្នុង​ឃុំ​គោក​ខ្ពស់ នៅ​បរិវេណ​វត្ត​ប្រជុំ​រា​ជា​គោក​ខ្ពស់ ក្នុងភូមិ​គោក​ខ្ពស់ ឃុំ​គោក​ខ្ពស់ ក្រោម​អធិបតីភាព​របស់ ឯកឧត្ដម ហួន វ៉ាន់​និ​ត អភិបាល​រង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត មន្ត្រីរាជការ​ជុំ​វិញ​ លោក​អភិបាល​ស្រុក លោកមេភូមិ និង ​លោក​អនុសេនីយ៍ឯក អៀ​ត អឿ​ប អធិការរង​ស្រុក​ ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៣០០​គ្រួសារ ក្នុងនោះ​ផងដែរ លោក​ស្រី មួន គុ​ន្ធា តំណាង​អង្គការ ស៊ី​ដូ បាន​ផ្តល់​ពូជ​ស្រូវ​ផ្កា​រំដួល ចំនួន​១៥,០០០​គីឡូក្រាម និង​ជី ចំនួន​១៥,០០០​គីឡូក្រាម ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ពូជស្រូវ​ផ្កា​រំដួល ចំនួន​៥០​គីឡូក្រាម និង ​ជី​ចំនួន​៥០គីឡូក្រាម​ទៀត​ផង​៕

    

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu